ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូអង្គភាពអាជីវកម្មជប៉ុន

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូអង្គភាពអាជីវកម្មជប៉ុន - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងអនុប្រធានអង្គការ JETRO លោកស្រី Yuri Sato (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី១៤ តុលា នៅជំនួបសន្ទនាជាមួយគណៈប្រតិភូអង្គ
ភាពអាជីវកម្មជប៉ុនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមវេទិការ
សេដ្ឋកិច្ចវៀតណាម-ជប៉ុន ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានវាយ
តំលៃខ្ពស់ចំពោះលទ្ធផលនៃវេទិការសេដ្ឋកិច្ចលើកនេះ ព្រមទាំងអះអាងនូវទំនុក
ទុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំ
ទូលាយនិងសេចក្ដីថ្លែងការណ៍ស្ដីពីទស្សនៈវិស័យរួមក្នុងទំនាក់ទំនងវៀតណាម-
ជប៉ុន។ស្ដីពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច លោក Truong Tan Sang បាន មានប្រ
សាសន៍ថា ដោយឈរលើការជឿទុកចិត្តគ្នាទៅវិញទៅមក មានអង្គការនិងអង្គភាព
អាជីវកម្មជាច្រើនកំពុងធ្វើសកម្មភាពនៅវៀតណាម ហើយមានគោលបំណងថា
ជប៉ុនបន្តឈានមុខក្នុងសកម្មភាពពាណិជ្ជកម្ម វិនិយោគនិងផ្គត់ផ្គង់ប្រភពទុន ODA
 សំរាប់វៀតណាម។រីឯខ្លួនវិញ លោកស្រី Yuri Sato អនុប្រធាន អង្គការពាណិជ្ជកម្ម
បរទេសជប៉ុន (JETRO) បានឲ្យដឹងថា នាបច្ចុច្បន្នមានអាជីវករជប៉ុនជាង១២ពាន់
នាក់ដែលស្វែងយល់អំពីការធ្វើអាជីវកម្មនៅវៀតណាមតាមរយៈ JETRO។លោកស្រី
 Yuri Sato បានឲ្យដឹងថែមទៀតថា អង្គភាពអាជីវកម្មជប៉ុននឹងរួមចំណែកជួយវៀត
ណាម បង្កើនសមត្ថភាពប្រកួតប្រជែងនិងលើកកំពស់គុណភាពប្រភពធនធាន
មនុស្សទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ