ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាឡាវ


ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាឡាវ  - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាឡាវ លោក Somphan Phengkhammy (Image: Vietnam+)

(VOVworld) – ក្នុងការទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាឡាវ លោក Somphan
Phengkhammy នារសៀលថ្ងៃទី ១១ មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន
សង្កត់ធ្ងន់ថា៖ ទំនាក់ទំនងរវាងប្រទេសទាំង ២ បានមានការបោះជំហានក្នុងរយៈពេល
ប៉ុន្មានឆ្នាំកន្លងមក។ ប្រធានរដ្ឋវៀតណាម បានចាត់ទុកថា៖ នាពេលថ្មីៗនេះ ឡាវធ្វើ
ជាអធិបតីសន្និសីទធំៗជាច្រើននិងតួនាទីរបស់ឡាវកាន់តែត្រូវបានអះអាងក្នុងតំបន់
ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រធាន រដ្ឋវៀតណាមជឿជាក់ថា៖ នាពេលខាងមុខ ប្រទេស
ឡាវបន្តអនុវត្តល្អឋានៈជា សមាជិកសកម្មរបស់អាស៊ានជាពិសេសធ្វើជាអធិបតីល្អ
បណ្ដាសម័យប្រជុំប្តូរ វេនរវាងវៀតណាម-ឡាវ-កម្ពុជានិងសន្និសីទអន្តរសភាអាស៊ាន។
អនុប្រធានរដ្ឋ សភាឡាវ លោក​ Somphan Phengkhammy បានសង្កត់ធ្ងន់ថា៖ គោលដៅនៃ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូឡាវគឺសំដៅជួប ប្រស្រ័យរៀនសូត្របទពិសោធន៍អំពីសកម្មភាពនិតិបញ្ញត្តិ ព្រមទាំង ស្វែងយល់ រូបសណ្ឋានធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជននៅតំបន់មួយចំនួនរបស់ វៀតណាម
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ