ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត QUANG TRI

ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត QUANG TRI - ảnh 1
ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត QUANG TRI

(VOV)_នាថ្ងៃទី៨ និងទី៩ កញ្ញា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញទៅបំពេញការងារនៅខេត្ត Quang Tri ( ភាគ​កណ្ដាលវៀតណាម)  អំពីសភាពការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធានាសន្តិសុខ ការពារប្រទេស នៅ
ក្នុងតំបន់។ ​ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ​ខេត្ត Quang Tri ប្រធានរដ្ឋ Truong
Tan Sang  បានស្នើថ្នាក់​ដឹកនាំ​ស្នូល​ខេត្ត Quang Tri ត្រូវស្វែងដំណោះស្រាយ ពង្រីកឧត្តមភាពខាងកសិកម្ម ​ពាណិជ្ជកម្មនិងទេសចរណ៍ ដើម្បីនាំខេត្ត Quang Tri អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ​រួមចំណែកលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន ទន្ទឹម
នឹងនោះ ធានា​សន្តិសុខ ការពារប្រទេសរឹងមាំ។ ប្រធានរដ្ឋ Truong Tan Sang បាន
ចាត់​ទុកថា៖

          “ ​ Quang Tri ជាតំបន់មួយក្នុងចំណោមតំបន់មានចំណុច​ភ្លឺស្វាង​ក្នុងការក
សាងជនបទថ្មី។ តាមនោះរួមចំណែកកាត់បន្ថយភាពក្រីក្រ ​លើកស្ទួយជីវ ភាព រស់នៅសំរាប់ប្រជាជន។”

          ប្រធានរដ្ឋ Truong Tan Sang ក៏បានស្នើខេត្តកំណត់ឡើងវិញនូវ​តួនាទីរបស់ ច្រកទ្វាព្រំដែន Lao Bao ក្នុង​របៀងសេដ្ឋកិច្ចខាងកើតលិច​ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ