ប្រធានរដ្ឋវៀតណាមនឹងទៅបំពេញទស្សនកិច្ចនៅចិន

ប្រធានរដ្ឋវៀតណាមនឹងទៅបំពេញទស្សនកិច្ចនៅចិន - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នៅសន្និសីទលើកទី២១នៅឥណ្ឌូនេស៊ី (VOV)

        Vovworld-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិត
​ចិនលោក Xi Jingping ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នឹងដឹក​នាំគណៈ
ប្រតិភូ ទៅចូលរួមសន្និសីទថ្នាក់ដឹកនាំវេទិការសហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ី-
ប៉ាស៊ីហ្វិកលើកទី២២ (APEC 22) និងសន្និសីទទាក់ទិននានា​នៅ​ទីក្រុងប៉េកាំងចិន
ចាប់ពីថ្ងៃទី៩ដល់១១វិច្ឆកា។​មុននោះនឹងប្រព្រឹត្តទៅសន្និសីទ​អន្តររដ្ឋមន្ត្រី APEC
(ចាប់ពីថ្ងៃទី៧និង៨វិច្ឆកា) សន្និសីទកំពូលអង្គភាពអាជីវកម្ម APEC (ពីថ្ងៃទី៨ដល់
១០វិច្ឆកា)ជាដើម។ វៀតណាមចូលរួមសន្និសីទកំពូល APEC លើកនេះសំដៅបន្ត
លាតត្រដាងគោលការណ៍ម្ចាស់ការសកម្ម​សមាហរណកម្មអន្តរជាតិ ធ្វើឲ្យស៊ីជម្រៅ
ទំនាក់ទំនងជាមួយដៃគូក្នុង APEC ក៏​ដូចជាសកម្មចូលរួមនិងមានការរួមវិភាគទាន
ជាក់ស្ដែងក្នុងការយកចិត្ត​ទុកដាក់រួមរបស់ APEC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ