ប្រធានរដ្ឋវៀតណាមបានតែងតាំង លោក Nguyen Van Du ធ្វើជាអនុប្រធានចៅក្រម នៃតុលាការប្រជាជនកំពូល

(VOVWORLD) -នាថ្ងៃទី ៨ ខែមិថុនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានប្រគល់សេចក្តីសម្រេចស្តីពីការតែងតាំង លោក Nguyen Van Du ចៅក្រមតុលាកាប្រជាជនកំពូលឲ្យកាន់តំណែងជាអនុប្រធានចៅក្រមនៃតុលាការប្រជាជនកំពូល ។
ប្រធានរដ្ឋវៀតណាមបានតែងតាំង លោក Nguyen Van Du ធ្វើជាអនុប្រធានចៅក្រម នៃតុលាការប្រជាជនកំពូល - ảnh 1

ប្រធានរដ្ឋវៀតណាមបានប្រគល់សេចក្តីសម្រេចស្តីពីការតែងតាំង លោក Nguyen Van Du ធ្វើជាអនុប្រធានចៅក្រម នៃតុលាការប្រជាជនកំពូល

ថ្លែងមតិក្នុងពិធីនេះ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា លោក  Nguyen Van Du គប្បីបន្តដុសខាត់ឬទ្ធានុភាពនយោបាយឲ្យបានរឹងមាំ និងស្មោះត្រង់ ជាដាច់ខាត់ចំពោះបក្ស រដ្ឋ និងប្រជាជន ព្រមទាំងរក្សាខ្ជាប់ចរិយាសម្បត្តិ នូវសីលធម៌បដិវត្តន៍ ធ្វើជាគំរូនិងអនុវត្តឲ្យទៀងទាត់តាមគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋផងដែរ។ ទន្ទឹមនេះ ត្រូវតែរួមសាមគ្គី ឯកភាពគ្នា សាមញ្ញ និងផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយ កម្មាភិបាលមន្ត្រីរដ្ឋកាបុគ្គលិកនិងពលកររបស់តុលាការប្រជាជនគ្រប់លំដាប់ ថ្នាក់និងជាមួយប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ