ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ យិនស៊ិន Ngoc Linh គឺជាក្តីសង្ឃឹមថ្មីរបស់វៀតណាមក្នុងផ្នែកឱសថ និងអាហារបំប៉ន

(VOVWORLD) - ប្រធានរដ្ឋលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះខេត្ត Quang Nam Kon Tum និងអង្គភាពអាជីវកម្មជាច្រើនដែលបានបណ្តាក់ទុនក្នុងការអភិវឌ្ឍតំបន់វត្ថុធាតុដើម និងស្រាវជ្រាវផលិតចេញផលជាច្រើនពីប្រភេទដំណាំដ៏កម្រនេះ។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ យិនស៊ិន Ngoc Linh គឺជាក្តីសង្ឃឹមថ្មីរបស់វៀតណាមក្នុងផ្នែកឱសថ និងអាហារបំប៉ន - ảnh 1សិក្ខាសាលា “លើកកំពស់យិនស៊ិន Ngoc Linh ឲ្យក្លាយទៅជាពាណិជ្ជសញ្ញាជាតិ” (រូបថត៖ vna)

ក្នុងកម្មវិធីការងារនៅទីក្រុង Quang Nam នាថ្ងៃទី ៦ សីហា នៅទីក្រុង Tam Ky (ខេត្ត Quang Nam) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួម និងថ្លែងមតិនៅសិក្ខាសាលា “លើកកំពស់យិនស៊ិន Ngoc Linh ឲ្យក្លាយទៅជាពាណិជ្ជសញ្ញាជាតិ”។ អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះខេត្ត Quang Nam Kon Tum និងអង្គភាពអាជីវកម្មជាច្រើនដែលបានបណ្តាក់ទុនក្នុងការអភិវឌ្ឍតំបន់វត្ថុធាតុដើម និងស្រាវជ្រាវផលិតចេញផលជាច្រើនពីប្រភេទដំណាំដ៏កម្រនេះ។ លោកប្រធានរដ្ឋបានចាត់ទុកថា ចាំបាច់ត្រូវបន្តបង្កើតកម្លាំងចលករនិងប្រភពធនធានដើម្បីអភិវឌ្ឍន៍ប្រភេទដំណាំ "រតនៈជាតិ" នេះ ដោយមានជំនឿជាក់ថា អាចនាំ"រតនៈជាតិ" យិនស៊ិន Ngoc Linh ក្លាយទៅជា"នយោបាយរបស់រដ្ឋ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន" ហើយជា ក្តីសង្ឃឹមថ្មីរបស់វៀតណាមក្នុងផ្នែកឱសថ និងអាហារបំប៉ន។

ជាមួយនឹងសក្ដានុពលផលិតផល ទីផ្សារ និងតម្លៃរបស់យិនស៊ិន Ngoc Linh លោកប្រធានរដ្ឋបានចាត់ទុកថា ពិតជាមានមូលដ្ឋានសម្រាប់អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មដាំដុះ និងកែច្នៃយិនស៊ិន Ngoc Linh របស់វៀតណាមជាមួយគោលដៅសម្រេចបានរាប់ពាន់លានដុល្លាអាមេរិកនៃតំលៃផលិតកម្ម និងតម្លៃនាំចេញនាពេលខាងមុខក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ។ ដើម្បីសម្រេចឲ្យបាន គោលដៅនេះ ចាំបាច់ត្រូវមានការជួយឧបត្ថម្ភពីរដ្ឋាភិបាល ក្រសួង ស្ថាប័នជាមួយមូលដ្ឋាន និងអង្គភាពអាជីវកម្ម។ លើសពីនេះទៅទៀត ត្រូវ “អភិរក្ស” និង“អភិវឌ្ឍន៍” យិនស៊ិន Ngoc Linh ជាក់ស្ដែង “អភិរក្ស” ដើម្បីសម្រេចបានតម្លៃខ្ពស់ លើកតម្លៃទាំងផ្នែកសេដ្ឋកិច្ច និងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដោយផ្ដល់អាទិភាពសម្រាប់ប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះត្រូវសិក្សា និងអភិវឌ្ឍន៍ផ្នែកយិនស៊ិនដូចប្រទេសកូរ៉េខាងត្បូង និងប្រទេសជឿនលឿនមួយចំនួនទៀតដែលបានធ្វើ ព្រមទាំងធ្វើពិពិធកម្មផលិតផលយិនស៊ិន Ngoc Linh ដើម្បីឆ្លើយតបតម្រូវការផលិតផលនៅទីផ្សារសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ