ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបប្រធានគណៈបក្សកុម្មុយនិស្តជប៉ុនលោក Kazuo Shii

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន នាព្រឹកថ្ងៃទី៣១ ឧសភា នៅរដ្ឋធានីតូក្យូ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយប្រធានអង្គប្រធានគណៈកម្មាធិការកណ្ដាលគណៈបក្សកុម្មុយនិស្តជប៉ុនលោក Kazuo Shii។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបប្រធានគណៈបក្សកុម្មុយនិស្តជប៉ុនលោក Kazuo Shii - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ) ទទួលជួបប្រធានគណៈបក្សកុម្មុយនិស្តជប៉ុនលោក Kazuo Shii (រូបថត៖ TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា ទំនាក់ទំនងវៀតណាម-ជប៉ុន កំពុងស្ថិតនៅក្នុងដំណាក់កាលដ៏ល្អប្រសើរបំផុតក្នុងអំឡុង៤៥ឆ្នាំកន្លងទៅ ចាប់ពីពេលដែលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត។ លោក Tran Dai Quang មានគោលបំណងចង់ឲ្យភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបតិ្តការ និងផ្លាស់ប្ដូរគណៈប្រតិភូឲ្យទៅបំពេញទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់ជាន់ថ្នាក់ ពង្រឹងថែមទៀតនូវចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយដើម្បីសុខសន្តិភាពនិងវិបុលភាពនៅទ្វីបអាស៊ីរវាងវៀតណាមនិងជប៉ុនផងដែរ។

        ចំណែកឯខ្លួនវិញ ប្រធានគណៈបក្សកុម្មុយនិស្តជប៉ុនលោក Kazuo Shiiបានវាយតំលៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់វៀតណាមក្នុងអាស៊ាន ក៏ដូចជាការដែលវៀតណាមទើបនឹងបានក្លាយទៅជាសមាជិកទី១០ ដែលអនុម័តលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ។ លោក Kazuo Shii បានបញ្ជាក់នូវគោលបំណងចង់ឲ្យបង្កើនការផ្លាស់ប្ដូរជាប្រពៃណីរវាងបក្សទាំងពីរ ហើយសហការគ្នាយ៉ាងជិតស្និទក្នុងការរៀបចំសកម្មភាពរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ