ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីស្រីលង្កាលោក Ranil Wickremesingh

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីស្រីលង្កាលោក Ranil Wickremesingh - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយ
នាយករដ្ឋមន្រ្តីស្រីលង្កាលោក Ranil Wickremesinghe  (TTXVN)

(VOVworld)_នាល្ងាចថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋ​វៀត​ណាម​លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយ នាយករដ្ឋមន្រ្តី​ស្រីលង្កា​លោក Ranil Wickremesinghe ដែលកំពុងបំពេញ​ទស្សន​កិច្ចកាងារជា​ផ្លូវការនៅវៀតណាមតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ។ វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចរចរចា​រវាងនាយ​ក​រដ្ឋមន្ត្រី​ទាំងពីររូប ប្រធានរដ្ឋលោក Tran Dai Quang ជឿជាក់ថាខ្លឹមសារនិងការ​តំរង់ទិសដៅដែល​នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នានោះមានអត្ថន័យដ៏សំខាន់ បង្កើតជាកម្លាំងចលករ និងឱកាសសហប្រតិបត្តិការថ្មី នាំទំនាក់ទំនងនៃ​ប្រទេសទាំងពីរ​អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាងទៀត សក្តិសមនឹង សក្តានុភាព​និង​ការសន្យារបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ។

          រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីស្រីលង្កាលោក Ranil Wickremesinghe បាន​ឲ្យដឹងថា ស្រីលង្កាកំពុងពិចារណាគាំទ្រវៀតណាមឈរឈ្មោះជាសមាជិក នៃ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង គាំទ្របេក្ខភាពរបស់​វៀតណាមឈរឈ្មោះជាអគ្គនាយកយូណេស្កូ អាណត្តិ ២០១៧- ​២០២១ ។​ នាយករដ្ឋមន្រ្តី លោក Ranil Wickremesinghe បានឲ្យដឹងថា ភាគីទាំងពីរ សម្រេច​បានលទ្ធផលជាច្រើន ដោយមានគោលដៅ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជក​ម្ម​នៃប្រទេសទាំងពីរ ។ នាយករដ្ឋមន្រ្តីស្រីលង្កាចាត់ទុកការ​ជំរុញកិច្ច​សហប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ចរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ី ក្នុង​នោះមាន អាស៊ីអាគ្នេយ៍​គឺមានសារៈសំខាន់​យ៉ាងខ្លាំង​តាមនោះ​នឹងជំរុញ​ការអភិវឌ្ឍ​ន៍សេដ្ឋកិច្ចនិងសង្គមនៃប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ