ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួល ជួបសន្ទ នាជាមួយ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង

(VOVWORLD)-លោក Tran Dai Quang បានឲ្យដឹងថា៖ ប្រទេសទាំងពីរមានគោលដៅដូចគ្នាជាច្រើន ហើយចែករំលែកផលប្រយោជន៍រួមក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងជំរុញការធ្វើសមាហរណកម្មអន្តរជាតិ ក៏ដូចជាកំណើនសេដ្ឋកិច្ច។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួល ជួបសន្ទ នាជាមួយ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង  - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
អញ្ជើញទទួល ជួបសន្ទ នាជាមួយ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង 

នាល្ងាចថ្ងៃទី ៩ មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung- wha ដែលបំពេញទស្សនកិច្ចការងារនៅវៀតណាម

នៅទីនេះ លោក Tran Dai Quang បានឲ្យដឹងថា៖ ប្រទេស ទាំង ពីរ មានគោល ដៅ ដូចគ្នាជាច្រើន ហើយចែករំលែកផលប្រយោជន៍រួមក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងជំរុញការធ្វើសមាហរណកម្មអន្តរជាតិ ក៏ដូចជាកំណើនសេដ្ឋកិច្ច។ ដោយ ផ្អែកលើស្មារតីនេះ លោក Tran Dai Quang បានស្នើ ឲ្យភាគីទាំង ពីរ អនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពរាល់យន្តការសហប្រតិបត្តិការដែលមានស្រាប់លើវិស័យការទូត សន្តិសុខ និងការពារជាតិ។

រីឯខ្លួនវិញ លោកស្រី Kang Kyung- wha បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិិការរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ