ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួបសន្ទនាប្រធានរដ្ឋសភាកម្ពុជា

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួបសន្ទនាប្រធានរដ្ឋសភាកម្ពុជា - ảnh 1
ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិន (vietnamplus.vn)

        Vovworld-នារសៀលថ្ងៃទី១៨សីហានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀត​ណាម
លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភា​កម្ពុជា​សម្ដេច
ហេងសំរិនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ប្រធាន​រដ្ឋ Truong Tan Sang
បានអះអាងថា​វៀតណាមជានិច្ចកាលគាំទ្រ​ព្រះរាជាណាចក្រ​កម្ពុជាសម្បូរុងរឿង
និងជាសមាជិកសកម្មរបស់អាស៊ាន។ រីឯ​ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិន
បានសម្ដែងការពេញចិត្តចំពោះការ​អភិវឌ្ឍន៍ដ៏ល្អប្រសើររបស់ទំនាក់ទំនងការទូត
រវាងប្រទេសទាំងពីរលើវិស័យជាច្រើន។ ប្រធានរដ្ឋសភាសម្ដេចហេងសំរិនបាន
សង្កត់ធ្ងន់ថា កម្ពុជាជា​និច្ចកាល​ចាត់ទុកវៀតណាមជាប្រទេសជិតខាងល្អ អះអាង
នូវចំណងសាមគ្គីភាពមាន​ចរិត​លក្ខណៈប្រវត្តិសាស្ត្ររវាងប្រជាជាតិទាំងពីរនឹងបន្ត
បានអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ