ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្ត Phu Yen

(VOVWORLD) - នារសៀលថ្ងៃទី ១០ វិច្ឆិកា ក្នុងកម្មវិធីការងារនៅខេត្ត Phu Yen ប្រធានរដ្ឋលោក Vo Van Thuong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្ត Phu Yen។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្ត Phu Yen - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong ថ្លែងមតិដឹកនាំជំនួបធ្វើការ។ (រូបថត៖ VNA)

ថ្លែងក្នុងកិច្ចប្រជុំនោះ លោកប្រធានរដ្ឋបានស្នើឱ្យអាជ្ញាធរខេត្ត យកចិត្តទុកដាក់អនុវត្តន៍ការងារដែលបានចាត់តាំងឱ្យបានល្អ ជាពិសេសត្រូវលើកកំពស់គុណភាពកម្មាភិបាល។ លោកប្រធានរដ្ឋបានក្រើនរំលឹកថា ឆ្នាំក្រោយនឹងជាខួបលើកទី ៣៥ នៃការបង្កើតខេត្ត Phu Yen ឡើងវិញ ដូច្នេះថ្នាក់ដឹកនាំខេត្តចាំបាច់ត្រូវជ្រួតជ្រាបបានថា មុខមាតុមូលដ្ឋាននិងជីវភាពរស់នៅរបស់ប្រជាជនបានផ្លាស់ប្តូរយ៉ាងដូចម្ដ៉េច ពីនោះត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តភារកិច្ចនាពេលខាងមុខ។

លោកប្រធានរដ្ឋបានវាយតម្លៃថា Phu Yen មានប្រៀបខ្លាំងជាច្រើនដូចជា៖ មនុស្សឧស្សាហ៍ព្យាយាម កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និងទេសចរណ៍ជាច្រើន ដូច្នេះចាំបាច់ត្រូវសម្រេចផែនការមេអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឱ្យបានឆាប់; កែលម្អបរិយាកាសវិនិយោគដើម្បីទាក់ទាញគម្រោងធំៗ បង្កើតរបកគំហើញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។ លើសពីនេះ លោកប្រធានរដ្ឋក៏បានស្នើឱ្យ Phu Yen បន្តយកចិត្តទុកដាក់ដល់ការកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ថែរក្សាជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសតំបន់ជនជាតិភាគតិច ក៏ដូចជានុវត្តន៍ឱ្យបានល្អនូវកម្មវិធីគោលដៅជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ