ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang បញ្ចប់ដំណើរទស្សនកិច្ចហុងគ្រី និងចាប់ផ្តើមដំណើរទស្សនកិច្ចដាណឺម៉ាក់

ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang បញ្ចប់ដំណើរទស្សនកិច្ចហុងគ្រី និងចាប់ផ្តើមដំណើរទស្សនកិច្ចដាណឺម៉ាក់ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (រូបថតៈ TTXVN)


(VOVworld)-នាថ្ងៃទី១៨កញ្ញា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន
ចាកចេញពីរដ្ឋធានី Budapest បញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅហុងគ្រី ប្រកប
ដោយជោគជ័យនិងចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចដាណឺម៉ាក់ ចាប់ពី ថ្ងៃទី១៨
កញ្ញាដល់ថ្ងៃទី២០កញ្ញា តាមសេចក្តីអញ្ជើញរបស់ព្រះមហាក្សក្រយានី ដាណឺម៉ាក់
Margretheទី II។ក្នុងស្ថានភាពដែលទំនាក់ទំនងសហប្រតិបត្តិការ​រវាងវៀតណាម
និងដាណឺម៉ាក់កំពុងមានការអភិវឌ្ឍន៌យ៉ាងល្អប្រសើរ ដំណើរ Truong Tan Sang នៅ
ដាណឺម៉ាក សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិ
បត្តិ​ការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានស្ថិរភាពយូរអង្វេង និងមានផលប្រយោជន៌ដូចគ្នា។

           មុននោះ នាថ្ងៃទី១៧កញ្ញា ប្រធានរដ្ឋ Truong Tan Sang បានអញ្ជើញ

ទស្សនាក្រុមហ៊ុនឱសថ Richter Gedeon និងកសិដ្ឋានពូជកសិកម្ម Basbolna
National Sud និងមានជំនួបសន្ទនាជាមួយប្រធានគណៈបក្សសង្គមហុងគ្រី
(MSZP)លោក Mestehazy Atila ។ ក្នុងជំនួបជាមួយលោក Mestehazy Atila
ប្រធានរដ្ឋ Truong Tan Sang បានវាយតម្លៃខ្ពស់ចំពោះការរក្សា និងអភិវឌ្ឍន៌
ទំនាក់ទំនងរវាង MSZP និងបក្សកុម្មុយនិស្តវៀតណាម។ លោក Mestehazy Atila
អះអាងថា MSZP​គាំទ្រនិងមានគោលបំណងជម្រុញទំនាក់ទំណងហុងគ្រី វៀតណាមអភិវឌ្ឍន៌ឡើងកំពស់ថ្មី ឆ្លើយតប់នឹងបំណងប្រាថ្នា និងផលប្រ​យោជន៌រួមរបស់ប្រជាជននៃប្រទេសទាំងពីរវៀតណាម-ហុងគ្រី។ ប្រធាន MSZP ក៏បានវាយតម្លៃខ្ពស់តួនាទីរបស់វៀតណាមនៅតំបន់អាស៊ីអាគ្នេយ៌ នឹង
MSZP​ត្រៀមខ្លួនជាស្រេចបង្ករាល់លក្ខណៈងាយស្រួល ជួយឧបត្ថម្ភស្ថាន

ទូតវៀតណាមនិងសហគមន៌ជនវៀតណាមប្រចាំនៅហុងគ្រីផង

ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ