ប្រធានរដ្ឋសភា៖ “បេតិកភណ្ឌវប្បធម៌គឺជាកម្លាំងចលករ និងជាប្រភពធនធានដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍរបស់ខេត្ត Bac Ninh”

(VOVWORLD) - នាយប់ថ្ងៃទី ១៣ ខែមេសា នៅមណ្ឌលកេរ្តិ៍ដំណែលជាតិពិសេស វិហារ Do ទីក្រុង Tu Son ខេត្ត Bac Ninh ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១០១៥ នៃទិវាឡើងគ្រងរាជ្យរបស់ស្តេច Ly Thai To  (១០១០-២០២៥) និងទទួលប័ណ្ឌចំណាត់ថ្នាក់បេតិកភណ្ឌជាតិពិសេស សាលាភូមិ Dinh Bang វិមានអនុស្សាវរីយ៍ជាតិ អតីតប្រធានរដ្ឋសភា Le Quang Dao និងសេចក្តីសម្រេចចិត្តទទួលស្គាល់រតនៈសម្បត្តិជាតិត្រាមាស "កំណប់អធិរាជ"។

ប្រធានរដ្ឋសភា៖ “បេតិកភណ្ឌវប្បធម៌គឺជាកម្លាំងចលករ និងជាប្រភពធនធានដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍរបស់ខេត្ត Bac Ninh” - ảnh 1ប្រធារដ្ឋសភា  លោក  Tran Thanh Man អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងពិធី លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា បេតិកភណ្ឌវប្បធម៌ចម្រុះ និងសម្បូរបែបគឺជាកម្លាំងចលករ និងជាប្រភពធនធានដ៏សំខាន់មួយសម្រាប់ខេត្ត Bac Ninh អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព។ លោកប្រធានរដ្ឋសភា Tran Thanh Man បានបញ្ជាក់យ៉ាងច្បាស់អំពីភារកិច្ចសម្រាប់ខេត្ត Bac Ninh។

“បន្តជ្រួតជ្រាបនិងអនុវត្តន៍ឲ្យបានហ្មត់ចត់ និងប្រកបដោយប្រសិទ្ធភាពរាល់ការបញ្ជាណែនាំរបស់លោកអគ្គលេខាបក្សតូ ឡឹម  ក៏ដូចជា គោលនយោបាយ សេចក្តីសម្រេចចិត្តរបស់បក្ស និងរដ្ឋ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម; អំពីការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌។ អនុវត្តន៍ប្រកបដោយសមកាលកម្មរាល់ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័សនិងនិរន្តរភាព; ខិតខំសម្រេចបាននិងហួសគោលដៅកំណើន លើសពី ៨% និងសេណារីយូខ្ពស់ជាង ១០%”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភា។

មុននោះ នារសៀលថ្ងៃទី ១៣ ខែមេសា) ប្រធានរដ្ឋសភា លោក Tran Thanh Man បានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធបណ្តាស្តេច  Ly  នៅវិហារ Do ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ