ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការការពារជាតិនិងសន្តិសុខ

(VOVWORLD) - ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសកម្មភាពរបស់គណៈកម្មាធិការការពារជាតិនិងសន្តិសុខក្នុងអាណត្តិទី ១៤ នៃរដ្ឋសភា។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការការពារជាតិនិងសន្តិសុខ - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue (រូបថត៖ VOV)

នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភានៅរសៀលថ្ងៃទី ២៣ ខែមេសានោះប្រធានរដ្ឋសភា លោក Vuong Dinh Hueបានស្នើឲ្យគណៈកម្មាធិការរៀបចំផែនការ ដើម្បីបន្តលើកកម្ពស់គុណភាពនៃប្រតិបត្តិការ សំដៅអនុវត្តន៍សេចក្ដីសម្រេចិត្តនៃរដ្ឋសភានីតិកាលទី ១៤ និងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសកម្មភាពរបស់គណៈកម្មាធិការការពារជាតិនិងសន្តិសុខក្នុងអាណត្តិទី ១៤ នៃរដ្ឋសភា។ ក្នុងការតាក់តែង ច្បាប់នោះ គណៈកម្មាធិការបានឆ្លើយតបនឹងតម្រូវការកសាង និងសុក្រិតប្រព័ន្ធច្បាប់របស់វៀតណាមនិយាយរួម និងប្រព័ន្ធច្បាប់លើវិស័យការពារជាតិនិងសន្តិសុខនិយាយដោយឡែក ក៏ដូចជាឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងមាហរណកម្មអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ