ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយរតនាគារជាតិ

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយរតនាគារជាតិ - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយរតនាគារជាតិ

(VOVworld)-ក្នុងជំនួបធ្វើការជាមួយរតនាគារជាតិនាព្រឹកថ្ងៃទី៣មិនានៅទីក្រុងហា
ណូយ​ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃ
ខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់ផ្នែកហិរញ្ញវត្ថុនាប៉ុន្មានឆ្នាំកន្លងទៅ។ លោក
ស្រី Nguyen Thi Kim Ngan មានបំណងថា ប្រព័ន្ធរតនាគារជាតិទាំងមូល និយាយ
ដោយឡែកនិងផ្នែកហិរញ្ញវត្ថុទាំងមូលនិយាយរួមគប្បីផ្តោតការយកចិត្តទុកដាក់
បំពេញល្អរាល់បញ្ហាសំខាន់ៗក្នុងនោះមានបញ្ហាដាក់ចេញសំណើរជូនរដ្ឋសភា
និងរដ្ឋាភិបាលនូវដំណោះស្រាយបម្រើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នាំខឿន
 សេដ្ឋកិច្ចរបស់ប្រទេសជាតិអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលខាងមុខ។​លោកស្រី
អញ្ជើញមានប្រសាសន៍ថា៖

        “បក្ស រដ្ឋនិងប្រជាជនបានជឿជាក់ ប្រគល់ឲ្យប្រព័ន្ធរតនាគាររដ្ឋគ្រប់គ្រង
បរិមាណធំនៃប្រាក់និងទ្រព្យសម្បត្តិ តាមនោះ ផ្នែករតនាគារត្រូវមានភារកិច្ចគ្រប់
 គ្រងឲ្យបានល្អនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពបំផុត។​ដោយសារប្រាក់ដែល
 រតនាគារកំពុងគ្រប់គ្រងនោះជាការរួមចំណែករបស់ប្រជាជន។​ខណៈដែលប្រាក់
 ត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនោះ នឹងរួមចំណែគធ្វើឲ្យសេដ្ឋកិច្ច
 សង្គមមានការរីកចំរើន​និងផ្នែកការពារជាតិសន្តិសុខក៏បានរក្សារឹងមាំផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ