ប្រធានរដ្ឋសភាទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអន្តរសភាពិភពលោក

ប្រធានរដ្ឋសភាទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអន្តរសភាពិភពលោក - ảnh 1
ប្រធានរដ្ឋសភាទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអន្តរសភាពិភពលោក។


        VOV-រដ្ឋសភាវៀតណាមប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុតឆ្លើយតប​នឹង
​​សំណូមពរ​ដាក់ចេញ ខំប្រឹងប្រែងក្នុងការទទួលរៀបចំដ៏ជោគជ័យ​មហាសន្និបាត​​
អន្តរសភាពិភពលោក (IPU) នៅវៀតណាមនាឆ្នាំ២០១៥។ ប្រធាន​រដ្ឋសភា​វៀត
ណាម​លោក Nguyen Sinh Hung បានអះអាងដូច្នេះនៅពិធី​ទទួល​ជួប​សន្ទនា​ជាមួយ អគ្គលេខាធិការអន្តរសភាពិភពលោក (IPU) លោក Anders Johnsson នាព្រឹកថ្ងៃទី
២០កុម្ភៈ។ ជាមួយគោលបំណងបានរួមចំណែក​ជាក់ស្ដែង​ទៅក្នុង​ការ​ខំប្រឹងប្រែង
និងការអភិវឌ្ឍន៍របស់ IPU រដ្ឋសភាវៀតណាមបានលើក​មតិ​​ជា​ផ្លូវ​ការ​ទទួលរៀបចំ
មហាសន្និបាត IPU នាឆ្នាំ២០១៥។​ ប្រធានរដ្ឋសភា Nguyen Sinh Hung បានឲ្យដឹងថា វៀតណាមកំពុងសកម្មសុក្រិដ្ឋបណ្ដា​វិធានការ​ត្រៀម​រៀប​ចំ​អំពី​ហេដ្ឋានរចនាសម្ព័ន្ធ ធនធានមនុស្សសំភារៈសំរាប់ការរៀបចំ​ព្រឹត្តិការណ៍​សំខាន់​នេះដើម្បីបញ្ជូនឲ្យ
លេខាធិការដ្ឋាន​ IPU ពិនិត្យអនុម័ត។ រីឯ​អគ្គលេខាធិការ IPU Anders Johnsson ជឿជាក់ថាជាមួយលទ្ធភាព​លក្ខណៈ​របស់​ខ្លួនវៀតណាម​ពិត​ប្រាកដនឹងរៀបចំដ៏ ជោគជ័យព្រឹត្តិការណ៍អន្តរជាតិពិសេសនេះ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ