ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បញ្ចប់ដំណើរទស្សនកិច្ចនៅចិនប្រកបដោយជោគជ័យ

ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បញ្ចប់ដំណើរទស្សនកិច្ចនៅចិនប្រកបដោយជោគជ័យ - ảnh 1
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បញ្ចប់ដំណើរទស្សនកិច្ចនៅចិនប្រកបដោយជោគជ័យ

          (VOV)_នាថ្ងៃត្រង់ ២៧ ធ្នូ ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់
ខ្ពស់រដ្ឋសភាវៀតណាម​បានត្រឡប់មកដល់ទីក្រុងហាណូយ បញ្ចប់ដំណើរ​ទស្សន
កិច្ចជាផ្លូវការនៅចិន។ដោយមានជំនួបប្រាស្រ័យ ពិភាក្សាជាបន្តបន្ទាប់ ​ដំណើរ
ទស្សនកិច្ចលើកនេះបានរួមចំណែកសកម្ម ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដៃ
គូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ពិសេសគឺក្នុងសកម្ម​ភាព​នីតិ
បញ្ញាត្តិ ផ្លាស់ប្តូរពាណិជ្ជកម្ម និងពិសេសគឺជំរុញទំនុកទុកចិត្តខាង​នយោបាយ។ 
តាមរយៈជំនួបទាំងឡាយរវាង ប្រធានរដ្ឋសភាវៀតណាម លោក ​Nguyen Sinh
 Hung និងបណ្ដាថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាចិន ភាគីទាំងពីរ​បានឯកភាពអំពី
ទស្សនះនិងទិសដៅរួមជាច្រើន ដើម្បីជំរុញទំនាក់ទំនងរវាង​ប្រទេសទាំងពីរស្ថិរ
ភាព តម្លាភាព និងចីរភាពក្នុងរយៈពេលខាងមុខនេះ។

          ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន របស់ប្រធានរដ្ឋសភា លោក Nguyen Sinh
 Hung មានអត្ថន័ដ៏សែនសំខាន់ថែមទៀត គឹប្រព្រឹត្តទៅក្នុងឱកាស​ ប្រទេស​ទាំងពីរ
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបង្កើតទំនាក់ទំនងការទូត និងឆ្នាំថ្មី​ជិតមក
ដល់ ហើយបានប្រៀបដូចជាទ្វាមួយបើកចេញប្រការល្អប្រសើរបំផុត ​សំរាប់ចំ
ណងមិត្តភាពវៀតណាមនិងចិន ដើម្បីជីវភាពរស់នៅសម្បូរធូធារ សុភមង្គល
សំរាប់ប្រជាជននៃប្រទេសនិមួយៗ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ