ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួប​ប្រធានគណៈកម្មាធិការ​សវនកម្មឥណ្ឌូនេស៊ី

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមវិភាគទានរបស់គណៈកម្មាធិការសវនកម្មឥណ្ឌូនេស៊ី ក្នុងសកម្មភាពសវនកម្មរដ្ឋក្នុងតំបន់ និងអន្តរជាតិ។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួប​ប្រធានគណៈកម្មាធិការ​សវនកម្មឥណ្ឌូនេស៊ី - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបប្រធានគណៈកម្មាធិការសវនកម្មឥណ្ឌូនេស៊ី

បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី៥ ខែសីហា នៅរដ្ឋធានី Jakarta ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបប្រធានគណៈកម្មាធិការសវនកម្មឥណ្ឌូនេស៊ីលោកស្រី Isma Yatun។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមវិភាគទានរបស់គណៈកម្មាធិការសវនកម្មឥណ្ឌូនេស៊ី ក្នុងសកម្មភាពសវនកម្មរដ្ឋក្នុងតំបន់ និងអន្តរជាតិ។ លោកបានស្នើឱ្យស្ថាប័នទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការអំពីសវនកម្មហិរញ្ញវត្ថុ សវនកម្មអនុលោមភាព និងសវនកម្មប្រតិបត្តិការ ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសវនកម្មក្នុងវិស័យបរិស្ថាន បច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល គ្រប់គ្រងគុណភាពសវនកម្ម និងវិស័យដែលស្ថាប័នសវនកម្មកំពូលនៃប្រទេសទាំងពីរមានប្រៀបខ្លាំង និងសក្តានុពល។

រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការសវនកម្មឥណ្ឌូនេស៊ីលោកស្រី Isma Yatun បានស្នើឱ្យប្រធានរដ្ឋសភាលោក Vuong Dinh Hue បន្តគាំទ្រកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសវនកម្មកំពូលនៃប្រទេសទាំងពីរ គាំទ្រឥណ្ឌូណេស៊ីក្នុងនាមជាប្រទេសម្ចាស់ផ្ទះសន្និសីទអន្តរជាតិកំពូលបណ្ដា ស្ថាប័នសវនកម្ម (INTOSAI) ឆ្នាំ ២០២៨ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ