ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយ ថ្នាក់ដឹកនាំសឹង្ហបុរី

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរី នារសៀលថ្ងៃទី២៧ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ជួបសំដែងការគួរសមប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោកស្រី Halimah Jaco។ 
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយ ថ្នាក់ដឹកនាំសឹង្ហបុរី - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសំដែងការគួរសមប្រធានាធិបតីលោកស្រី Halimah Jacob (រូបថត៖ VOV៥)

លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យភាគីទាំង២បន្តរក្សាដំណើរទស្សន កិច្ចគ្នា ជំនួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ សហការគ្នាត្រៀមរៀបចំឲ្យការរំលឹកខួប លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២នាឆ្នាំ២០១៧។

        ប្រធានាធិបតីសឹង្ហបុរីលោកស្រី Halimah Jacob បានអបអរសាទរវៀតណាម ដោយបានរៀបចំប្រកបដោយជោគជ័យនូវសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៨។ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០១៨ ប្រធានាធិបតីលោកស្រី Halimah Jacob មាន បំណងថា វៀតណាមនឹងជួយឧបត្ថម្ភនិងគាំទ្រសឹង្ហបុរីលើឋានៈនេះ។

        នារសៀលថ្ងៃដដែល ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong នោះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងថាគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺ គោរពការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយសឹង្ហបុរី។ លោកស្រីប្រធានរដ្ឋសភាអះអាងថា នឹងសហការយ៉ាងសកម្មដើម្បីសឹង្ហបុរីសំរេច ប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ានឆ្នាំ២០១៨ និងអ្នកសម្រប សម្រួលទំនាក់ទំនងអាស៊ាន-ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ