ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតគុយបានិងអេស្ប៉ាញ់

(VOVWORLD) - នារសៀលថ្ងៃទី២៦ ធ្នូ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបាលោកស្រី Lianys Torres Rivera និងឯកអគ្គរដ្ឋទូតអេស្ប៉ាញ់លោកស្រី Maria Jesus Figa Lopez Palop ដែលមកជួបសំដែងការគួរសម។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតគុយបានិងអេស្ប៉ាញ់ - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ) និងឯកអគ្គរដ្ឋទូតអេស្ប៉ាញ់លោកស្រី Maria Jesus Figa Lopez Palop (រូបថត៖ VOV)

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតគុយបា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចាត់ទុកថាទំនាក់ទំនងរវាងប្រទេសទាំង២នាពេលកន្លងទៅ ត្រូវបានពង្រឹងដោយឥតឈប់ឈរតាមរយៈការផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ តាមកាណាល់បក្ស រដ្ឋ រដ្ឋសភាក៏ដូចជាក្រសួង ស្ថាប័ននិងតំបន់ផងដែរ។

ទទួលជួបឯកអគ្គរដ្ឋទូតអេស្ប៉ាញ់ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan មានបំណងថា លោកស្រីឯកអគ្គរដ្ឋទូតបន្តរួមវិភាគទានយ៉ាងសកម្មទៅក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឆ្ពោះទៅអនាគតរវាងប្រទេសទាំង២និងរដ្ឋសភាទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ