ប្រធានរដ្ឋសភាវៀតណាម ៖ នឹងចាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះករណីពុករលួយដោយឈរលើស្មារតីគ្មានដែនកំណត់ហាមឃាត់ណាមួយនោះឡើយ

(VOVWORLD) - ឆ្លើយសំនួររបស់អ្នកបោះឆ្នោតស្តីអំពីការប្រឆាំងអំពើពុករលួយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថាចំពោះករណីទាំងអស់ដែលត្រូវបានស៊ើបអង្កេតយ៉ាងច្បាស់លាស់ហើយ នោះប្រាកដជាត្រូវបានចាត់ការយ៉ាងម៉ឺងម៉ាត់ដោយឈរលើមូលដ្ឋានគ្មានដែនកំណត់ហាមឃាត់ណាមួយនោះឡើយ។
ប្រធានរដ្ឋសភាវៀតណាម ៖ នឹងចាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះករណីពុករលួយដោយឈរលើស្មារតីគ្មានដែនកំណត់ហាមឃាត់ណាមួយនោះឡើយ - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតដែលជាកម្មាភុបាលចូលនិវត្តន៍នៅទីក្រុង Can Tho ។ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ២៤ មិថុនា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho ។

នៅក្នុងជំនួបនេះ អ្នកបោះឆ្នោតបានផ្តោតការយកចិត្តទុកដាក់លើបញ្ហាគោលនយោបាយសម្រាប់ប្រជាជនដែលមានគុណបំណាច់ និងបញ្ហាប្រឆាំងនឹងអំពើពុករលួយ និងគោលនយោបាយសម្រាប់ការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long ក៏ដូចជាការទប់ទល់នឹងបញ្ហាប្រែប្រួលអាកាសធាតុ។

ឆ្លើយសំនួររបស់អ្នកបោះឆ្នោតស្តីអំពីការប្រឆាំងអំពើពុករលួយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថាចំពោះករណីទាំងអស់ដែលត្រូវបានស៊ើបអង្កេតយ៉ាងច្បាស់លាស់ហើយ នោះប្រាកដជាត្រូវបានចាត់ការយ៉ាងម៉ឺងម៉ាត់ដោយឈរលើមូលដ្ឋានគ្មានដែនកំណត់ហាមឃាត់ណាមួយនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ