ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ទទួលជួប​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុឡាវ

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចែករំលែកបទពិសោធន៍របស់វៀតណាម ហើយចាត់ទុកថា រដ្ឋសភាវៀតណាម និងរូបលោកផ្ទាល់ជានិច្ចកាលគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ផ្នែកហិរញ្ញវត្ថុនៃប្រទេសទាំងពីរបង្កើនការជួបប្រាស្រ័យ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ទទួលជួប​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុឡាវ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ លោក Bounchom Ubonpaseuth

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ នាល្ងាចថ្ងៃទី ១៦ ឧសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ លោក Bounchom Ubonpaseuth។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចែករំលែកបទពិសោធន៍របស់វៀតណាម ហើយចាត់ទុកថា រដ្ឋសភាវៀតណាម និងរូបលោកផ្ទាល់ជានិច្ចកាលគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ផ្នែកហិរញ្ញវត្ថុនៃប្រទេសទាំងពីរបង្កើនការជួបប្រាស្រ័យ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ លោក Bounchom Ubonpaseuth បានឲ្យដឹងថា នាពេលថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុឡាវបានលើកសំណើរទៅបំពេញទស្សនកិច្ច និងផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ព្រមទាំងសិក្សាស្រាវជ្រាវពីបទពិសោធន៍របស់ក្រសួងហិរញ្ញវត្ថុវៀតណាមក្នុងការធ្វើកំណែទម្រង់សហគ្រាស និងការដោះស្រាយបំណុលសាធារណៈ។ ជាពិសេស ក្នុងឆ្នាំ ២០២២ "ឆ្នាំមិត្តភាព និងសាមគ្គីភាព" អបអរសាទរខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនោះ ភាគីទាំងពីរនឹងមានសម្មភាពសម្បូរបែបជាងទៀត។

នាថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក៏មានជំនួបធ្វើការជាមួយប្រធានសវនកម្មរដ្ឋឡាវ លោក Malaythong Kommasith ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ