ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានិងចូលរួម AIPA - ៤៣

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានមកដល់កម្ពុជា  ដើម្បីចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា និងចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៣ (AIPA-៤៣) នៅ កម្ពុជា។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានិងចូលរួម AIPA - ៤៣ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចេញដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានិងចូលរួម AIPA ៤៣។ (រូបថត៖ VOV)
ដំណើរទស្សនកិច្ចនេះជាការបញ្ចប់ប្រកបដោយជោគជ័យនៃសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាបន្តបន្ទាប់ក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា  កម្ពុជា - វៀតណាម ឆ្នាំ ២០២២” ដែលរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ (១៩៦៧-២០២២)។ នៅព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាមនឹងចូលរួមមហាសន្និ បាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA-៤៣)។ ប្រធានបទនៃមហាសន្និបាត AIPA-៤៣ លើកនេះគឺ “បោះជំហានជាមួយគ្នាដើម្បីអាស៊ានមួយប្រកបដោយនិរន្តរភាព បរិយាប័ន្ននិងភាពធន់”។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha បានឲ្យដឹងថា៖
“ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងថ្លែងសុន្ទរកថាដ៏ សំខាន់នៅសម័យប្រជុំពេញអង្គនៃមហាសន្និបាត AIPA-៤៣ ដោយសង្កត់ធ្ងន់លើសារៈ សំខាន់នៃកិច្ចប្រជុំ ក៏ដូចជាសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ានក្នុងស្ថានភាព បច្ចុប្បន្ន; បញ្ជាក់ពីការសន្យារបស់វៀតណាមក្នុងការបន្តរួមចំណែកទៅក្នុងដំណើរការ កសាងសហគមន៍អាស៊ានប្រកបដោយនិរន្តរភាព បរិយាប័ន្ននិងភាពធន់ ព្រមទាំង លើកកំពស់ឋានៈរបស់ AIPA ក្នុងសកម្មភាពរបស់អាស៊ាននិយាយរួមនាពេលខាងមុខ ផងដែរ”។
គួរបញ្ជាក់ថា ការដែលរដ្ឋសភាវៀតណាមចូលរួម AIPA - ៤៣ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុង AIPA គឺជាអាទិភាពក្នុងកិច្ចការបរទេសរបស់រដ្ឋសភាវៀត ណាម កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសភាបណ្ដាប្រទេសអាស៊ាន នាំមក នូវផលប្រយោជន៍ពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់វៀតណាម និងសហគមន៍ អាស៊ាន ទន្ទឹមនឹងនោះគឺជាវេទិការសម្រាប់ រដ្ឋសភាវៀតណាមពង្រីកតួនាទី និងលើក កំពស់ឋានៈរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ