ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ IPU-140

(VOVWORLD) -  នាយប់ថ្ងៃទី ៦ ខែមេសា (ម៉ោងក្នុងស្រុក) ពោលគឺយប់ថ្ងៃដដែល (តាមម៉ោងវៀតណាម) សហភាពអន្តរសភាពិភពលោកលើកទី ១៤០ (IPU-140) បានប្រារព្ធយ៉ាងមហោឡារិកនៅរដ្ឋធានីដូហា  ប្រទេស កាតា ក្រោមអធិបតីភាពរបស់ប្រធាន IPU លោក Gabriela Cuevas Barron និងប្រធានក្រុមប្រឹក្សាកាតា Shura Ahmad Bin Abdullah Al Mahmoud ផងដែរ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ IPU-140 - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមមហាសន្និបាតលើកទី១៤០នៃ សហភាពអន្តរសភាពិភពលោក (IPU-140) (រូបថត: TTXVN)

ប្រធានបទនៃមហាសន្និបាត IPU-140 គឺ “សភាគឺជាមូលដ្ឋានគ្រឹះដើម្បីបង្កើនការអប់រំដើម្បីសន្តិភាព សន្តិសុខនិងនីតិរដ្ឋ”។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងពិធីបើកនេះ។

អញ្ជើញថ្លែងមតិក្នុងពិធីស្វាគមន៍មហាសន្និបាត IPU-140 ប្រះមហាក្សត្ររដ្ឋកាតា លោក Sultan Sheikh Tamim Bin Hamad Al Thani បានវាយតំលៃខ្ពស់ ចំពោះខ្លឹមសារជាក់ស្តែងដែលបានលើកយកមកពិភាក្សាក្នុងរបៀបវារៈនៃ IPU លើកនេះ  ដោយសង្កត់ធ្ងន់លើខ្លឹមសារទាំងអស់ ដែលសុទ្ធតែឆ្ពោះទៅការរីកចម្រើនរបស់មនុស្សជាតិ។

ស្តីពីបញ្ហាអប់រំ ព្រះមហាក្សត្ររដ្ឋកាតាបានលើកច្បាស់ថា ការអប់រំនាពេលបច្ចុប្បន្ននេះ បានក្លាយទៅជាសិទ្ធិមួយរបស់ប្រជាពលរដ្ឋ ដែលជាសិទ្ធិសង្គមជាមូលដ្ឋានរបស់ប្រជាជន និងត្រូវបានគេចាត់ទុកថាជាគោលដៅទី ៤នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ការវិនិយោគលើវិស័យអប់រំមានគោលបំណងដើម្បីសម្រេចបាននូវភាពរុងរឿងសម្រាប់មនុស្សទាំងអស់។

ស្តីពីប្រធានបទនីតិរដ្ឋ យោងតាមព្រះមហាក្សត្ររដ្ឋកាតាថា គោលដៅនៃការកសាងនីតិរដ្ឋគឺជាគោលដៅមួយក្នុងចំណោមគោលដៅសំខាន់ៗជួរមុខ។ រួមជាមួយគ្នានេះដែរ ត្រូវធានាឲ្យបានភាពយុត្តិធម៌នៅក្នុងសង្គមដោយចាត់ទុកដូចជាគោលការណ៍មូលដ្ឋាននិងមុខងារជាមូលដ្ឋាននៃនីតិរដ្ឋផងដែរ។

ព្រះមហាក្សត្រនៃរដ្ឋកាតា បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទបច្ចុប្បន្នពុំមានដំណោះស្រាយណាប្រសើរជាងការជំរុញយន្តការសន្ទនាយ៉ាងខ្លាំងក្លា នៅក្នុងក្របខ័ណ្ឌពហុភាគី តាមរយៈនោះ ស្វែងរកដំណោះស្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងជម្លោះ ធានាភាពយុត្តិធម៌និងគាំទ្រឆន្ទៈប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌ អំពើហិង្សាក៏ដូចជារាល់ជម្លោះដែលកើតមាននៅក្នុងតំបន់និងពិភពលោក។

ចំពោះបញ្ហាប្រឆាំងអំពើភេរវកម្មព្រះមហាក្សត្រនៃរដ្ឋកាតារបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីសាមគ្គីគ្នា ប្រឆាំងគំនិតអរិភាពកើតចេញពីលទ្ធិជ្រុលនិយម ក្នុងនោះ វិធីកាទូតសន្ទនា នឹងជាឧបករណ៍មានប្រសិទ្ធភាពបំផុត សម្រាប់ប្រទេសទាំងអស់អាចស្វែងរកនូវដំណោះស្រាយសមស្រប។

បន្ទាប់មក អញ្ជើញថ្លែងក្នុងពិធីបើក លោក Gabriela Cuevas Barron ប្រធាន IPU បានលើកឡើងថា កិច្ចប្រជុំលើកនេះ បានកត់សម្គាល់ការរយៈពេល១៣០នៃការបង្កើត IPU និងគូសសញ្ញាដំហានអភិវឌ្ឍន៍បន្តនៃកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធិ ផលដែល IPU សម្រេចបានក្នុងពេលកន្លងមក។ យោងតាមប្រធាន IPU នេះក៏ជាឱកាសមួយសម្រាប់ IPU ក្នុងការធ្វើសកម្មភាពដោយមានការទទួលខុសត្រូវខ្ពស់ឆ្ពោះទៅរកកំណើនចីរភាព។

ក្នុងដំណើរទស្សនកិច្ចចូលរួមមហាសន្និបាតលើកទី ១៤០ នៃសហភាពអន្តរសភាពិ ភពលោក នៅទីក្រុងដូហា ប្រទេសកាតាលើកនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នឹងមានជំនួបសន្ទនាទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសម្ចាស់ផ្ទះរបស់ប្រទេសកាតានិងបណ្តាប្រទេសផ្សេងទៀត ដែលចូលរួមមហាសន្និបាត ព្រមទាំងអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកនៃស្ថានទូតវៀត ណាមប្រចាំនៅកាតាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ