ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាលោក Pranay Verma

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាលោក Pranay Verma មកជួបសំដែងការគួរសមក្នុងឱកាសលោកទទួលភារកិច្ចថ្មី ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជឿជាក់ថាលោកឯកអគ្គរដ្ឋទូតរូបនេះនឹងបំពេញល្អនូវភារកិច្ចរបស់ខ្លួនក្នុងអាណត្តិធ្វើជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅ វៀតណាម ដើម្បីរួមចំណែកបង្កើនថែមទៀតនូវទំនាក់ភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាលោក Pranay Verma - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងលោក ឯកអគ្គរដ្ឋទូតឥណ្ឌា Pranay Verma  (រូបថត៖ vov.vn) 

ទន្ទឹមនឹងនេះលោកស្រី Nguyen Thi Kim Ngan ស្នើឯកអគ្គរដ្ឋទូតក្នុងឋានៈរបស់ខ្លួន និងសហការគ្នាឱ្យបានល្អជាមួយស្ថាប័នមានសមត្ថភាពពាក់ព័ន្ធនានានៃភាគីទាំងពីរក្នុងការអភិវឌ្ឍលើវិស័យមួយចំនួនផងដែរ។

លោកស្រី Nguyen Thi Kim Ngan ក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមលើកទឹកចិត្តដល់សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសឥណ្ឌាចូលមកកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកឱកាសវិនិយោគ ជាពិសេសក្នុងវិស័យដែលឥណ្ឌាមានប្រៀបខ្លាំងហើយវៀតណាមមានតម្រូវការផងដែរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឥណ្ឌាលោក Pranay Verma បានអះអាងថាឥណ្ឌានឹងបន្តគាំទ្រចំពោះគោលជំហររបស់វៀតណាមនិងអាស៊ានលើបញ្ហា    សមុទ្រខាងកើតឲ្យបានស្របតាមច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ