ប្រធានរដ្ឋសភាវៀតណាមជួបចរចារជាមយយប្រធានរដ្ឋសភាឡាវ

ប្រធានរដ្ឋសភាវៀតណាមជួបចរចារជាមយយប្រធានរដ្ឋសភាឡាវ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមជួបចរចារជាមយយប្រធានរដ្ឋសភាឡាវ (VOV)

        Vovworld-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវដឹកនាំដោយប្រធានរដ្ឋ​សភា
ឡាវលោកស្រី Pany Yathotou បានមកបំពេញទស្សនកិច្ចជាផ្លូវការ​នៅ​វៀតណាម។
នាព្រឹកថ្ងៃទី៣០មិនានៅទីក្រុងហាណូយ បន្ទាប់ពីពិធីស្វាគមន៍​ជា​ផ្លូវការ ប្រធាន
រដ្ឋសភានៃប្រទេសទាំងពីរបានដំណើរការចរចារ។​ ប្រធានរដ្ឋ​សភា​វៀតណាម
លោក Nguyen Sinh Hung បានជឿជាក់ថា គណៈប្រតិភូ​រដ្ឋ​សភាឡាវនឹងរួមចំណែក
សកម្មសំរាប់ជោគជ័យរួមនៃមហាសន្និបាតសហភាព​អន្តរសភាពិភពលោកលើក
ទី១៣២ (IPU 132)។ រីឯប្រធានរដ្ឋសភាឡាវលោក​ស្រី Pany ​Yathotou បានគាំទ្រនិងស្វាគមន៍មហាសន្និបាត IPU 132 បានចេញ​សេចក្តីថ្លែងការណ៍ហាណូយ។ ​នេះនឹង
ជាសេចក្តីថ្លែងការណ៍រួមសំខាន់ទាន់​ពេលវេលាក្នុងកាលៈទេសៈពិភពលោកកំពុង
ប្រឈមមុខនឹងការលំបាកនិង​សាកល្បងក៏ដូចជាកំពុងឆ្ពោះទៅគោលដៅអភិវឌ្ឍន៍
ដ៏ចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ