ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនិងប្រធានជានារីតំណាងអង្គការអន្តរជាតិនៅវៀតណាម

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនិងប្រធានជានារីតំណាងអង្គការអន្តរជាតិនៅវៀតណាម - ảnh 1
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនិងប្រធានជានារីតំណាងអង្គការអន្តរជាតិនៅវៀតណាម

(VOV)_នាព្រឹកថ្ងៃទី៥មិនា នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាម 
បានរៀបចំជំនួបប្រាស្រ័យបណ្ដាឯកអគ្គរដ្ឋទូត និងប្រធានជានារី តំណាងអោយអង្គ
ការអន្តរជាតិនៅវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារី​អន្តរជាតិ​ (ថ្ងៃទី
៨មិនា)។ អញ្ជើញចូលរួមពិធីនេះ មានប្រធានរដ្ឋវៀតណាម​ លោក ​Tran Dai Quang
និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។​ ថ្លែងមតិនៅទីនេះ ប្រធាន
រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​​ផ្ញើជូនចំពោះថ្នាក់ដឹកនាំបក្សរដ្ឋ 
សមាជិកាក្រុមសមាជិកាសភាវៀតណាម ​ឯកអគ្គរដ្ឋទូត និងប្រធានជានារី តំណាង
អង្គការអន្តជាតិនៅវៀតណាមនូវក្តី​ជូនពរកក់ក្តៅបំផុត ក្នុងឱកាសរំលឹកខួប
អនុស្សាវរីយ៍ទិវានារីអន្តរជាតិ​ (ថ្ងៃទី៨​មិនា)។ ​លោកស្រី Nguyen Thi Kim Ngan 
បានថ្លែងថា៖

“ មានភ័ពសំណាងណាស់ ដោយសារ វៀតណាមជានិច្ចកាលមានការជួយ
​ឧបត្ថម្ភយ៉ាងសកម្មពីសហគមន៍អន្តរជាតិ ដែលក្នុងនោះមានបណ្ដាឯកអគ្គរដ្ឋ
ទូតនិងប្រធានជានារីតំណាងអង្គការអន្តរជាតិនៅវៀតណាម។ តាមនោះ វៀត
ណាមបានចែករំលែកបទពិសោធន៍ពីប្រទេសផ្សេងៗ បានជួយឧបត្ថម្ភទាំងប្រ
ភពធន​ធានមនុស្ស និងបច្ចេកទេស  ដើម្បីជំរុញដំណើការធ្វើសមាហរណកម្ម 
សម្រេចគោលដៅសហស្សវត្សរ៍ អភិវឌ្ឍន៍និរន្តរភាព និងកំពុងរួមដំណើរជាមួយ
វៀតណាម ដើម្បីសម្រេចគោលដៅអិវឌ្ឍន៍នានា ដល់ឆ្នាំ២០៣០៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ