ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នដំណាងវៀតណាមនៅឯបរទេស

(VOV)_នាថ្ងៃទី ២៥ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម 
លោក Nguyen Sinh Hung បានមានជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋ​ទូត ​ប្រធាន ស្ថាប័នដំណាងវៀតណាមនៅឯបរទេស អាណត្តិ ២០១៣-២០១៦​។ ប្រធានរដ្ឋ
សភា​ Nguyen Sinh Hung បានជូនពរ បណ្ដាឯកអគ្គរដ្ឋ​ទូត​ ប្រធានស្ថាប័នដំណាង វៀតណាមនៅឯបរទេស ដែលបានជ្រើស​តាំង​លើកនេះ និងសង្កត់ធ្ងន់ថា÷នេះគឺជា ភារកិច្ចដ៏ភ្លឺស្វាង ដែលបក្ស រដ្ឋ និង​ប្រជាជនជឿជាក់ប្រគល់ជូន។ ប្រធានរដ្ឋសភា​
 Nguyen Sinh Hung បានស្នើ ​បណ្ដា​ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នដំណាង​ ឆ្លៀតយក  និងសកម្មចលនាការ​គាំទ្រ របស់បណ្ដាប្រទេស និងសហគមន៍អន្តរជាតិ ចំ ពោះ វៀតណាម រួមទាំង÷ នយោបាយនិង សេដ្ឋកិច្ច រួមចំណែកចូលក្នុងដំណើការធ្វើ​សមាហរណកម្ម កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនឹងនោះ សកម្ម​ជួយ
ឧបត្ថម្ភ ជនវៀតណាមនៅឯបរទេស និងគាំពារប្រជាបលរដ្ឋ ធ្វើជាទីបង្អែកខាង
ស្មារតី  ព័ត៍មាន និងកតិយុត្តសំរាប់ជនវៀតណាមនៅឯបរទេស និងបណ្ដាអង្គភាព អាជីវកម្មទៀតផង៕

ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នដំណាងវៀតណាមនៅឯបរទេស - ảnh 1
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នដំណាងវៀតណាមនៅឯបរទេស


ប្រតិកម្មទៅវិញ

ផ្សេងៗ