ប្រធានរដ្ឋសភាវៀតណាមទៅបំពេញការងារនៅខេត្ត Ninh Binh


ប្រធានរដ្ឋសភាវៀតណាមទៅបំពេញការងារនៅខេត្ត Ninh Binh  - ảnh 1
ប្រធានរដ្ឋសភាវៀតណាមទៅបំពេញការងារនៅខេត្ត Ninh Binh (VOV)

 (VOV)_នាព្រឹកថ្ងៃទី ១៧ កក្កដា ប្រធានរដ្ឋសភាវៀតណាម លោក​ Nguyen Sinh
Hung ប្រធានគណះកម្មាធិការបញ្ជាណែនាំ បូកសរុប​រយះពេល៥ឆ្នាំ អនុវត្តសេចក្ដី សម្រេចចិត្តនៃសន្និបាតមជ្ឈឹម លើកទី​ ៧ ​( នីតិកាលទី ១០) អំពីកសិកម្ម កសិករ 
ជនបទ  បានអញ្ជើញទៅបំពេញ​ការងារនៅឃុំ Khanh Thanh ស្រុក Yen Khanh ខេត្ត 
Ninh Binh (ភាគខាងជើងវៀតណាម)។ ប្រធានរដ្ឋសភា​ Nguyen Sinh Hung ​បាន​ពិនិត្យផ្ទាល់ការងារធ្វើផ្លូវចាក់បេតុងជនបទ ទៅទស្សនាវាលស្រែធំ សំណង់ទឹក
ស្អាត អាគារវប្បធម៌ភូមិ ទី៨ ឃុំ Khanh Thanh និងផ្សារជនបទ នៃ​ឃុំ ​Khanh Thien
 ស្រុក Yen Khanh។ ប្រធានរដ្ឋសភា បានក្រើនរំលឹកថ្នាក់ដឹក​នាំឃុំ និងប្រជាជន 
ត្រូវប្រមូលផ្តុំ កសាងជនបទថ្មីប្រកបដោយអរិយធម៌ ​ទំនើប បរិស្ថានស្អាត និងពិ
សេសគឺ  យកចិត្តទុកដាក់ ដល់ការអភិវឌ្ឍន៍ចីរភាព ស្ថិរភាព កសិផលមិនគ្រាន់តែ
បំរើត ម្រូវការក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងដើម្បីនាំចេញទៀតផង។ ប្រធានរដ្ឋ
សភា​ Nguyen Sinh Hung ​បាន​លើក​ច្បាស់ថា÷ ស្មារតីនៃសេចក្ដីសម្រេចចិត្តនៃសន្និ
បាត  លើកទី៧  នេះគឺ ​ប្រមូលផ្តុំ។អភិវឌ្ឍន៍កសិកម្ម ជនបទ លើកស្ទួយជីវភាពរស់
នៅ របស់ប្រជាជន។ ដូច្នេះ ​ជនម្នាក់ៗ ត្រូវយល់ដឹងច្បាស់លាស់ និងសកម្មចូលរួម។ ​ប្រធានរដ្ឋសភា​ Nguyen Sinh Hung បានសង្កត់ធ្ងន់ថែមទៀតថា÷ សេដ្ឋកិច្ចនៃគ្រួសារ​និមួយៗអភិវឌ្ឍន៍ សម្បូរធូធារ នឹងបង្កើតកម្លាំងចលករអោយឃុំ ស្រុក ខេត្ត និងប្រ
ទេសជាតិអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ