ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមវេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ចវៀតណាម-អូស្ត្រាលី

(VOVWORLD) - ក្នុងសុន្ទរកថាស្វាគមន៍ អភិបាលក្រុង Melbourne លោក Sally Capp និងឧត្តមស្នងការ ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ រដ្ឋ Victoria លោកស្រី Rebecca Hall បានសង្កត់ធ្ងន់អំពីទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមវេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ចវៀតណាម-អូស្ត្រាលី - ảnh 1វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អូស្ត្រាលី

កាលពីម្សិលមិញ នៅទីស្នាក់ការនៃសាកលវិទ្យាល័យ RMIT ទីក្រុង Melbourne រដ្ឋ Victoria ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អូស្ត្រាលី។

ក្នុងសុន្ទរកថាស្វាគមន៍ អភិបាលក្រុង Melbourne លោក Sally Capp និងឧត្តមស្នងការ ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ រដ្ឋ Victoria លោកស្រី Rebecca Hall បានសង្កត់ធ្ងន់អំពីទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ក្នុងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរនេះ កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំគឺជាចំណុចភ្លឺ ព្រមទាំងអះអាងថា វៀតណាមគឺជាអាទិភាពកំពូលសម្រាប់រដ្ឋ Victoria។

អញ្ជើញថ្លែងមតិនៅវេទិកានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue សង្ឃឹមថា អង្គភាពអាជីវកម្មអូស្ត្រាលីមកវៀតណាមកាន់តែច្រើន ដើម្បីស្វែងរកឱកាសវិនិយោគ។ ទន្ទឹមនឹងនោះ លោកបានបង្ហាញក្តីសង្ឃឹមថានឹងមានសិក្ខាសាលាកាន់តែច្រើនឡើង ហើយអ្នកចូលរួមវេទិកានេះនឹងក្លាយទៅជា "ស្ពាន" ដែលនាំមកនូវកម្លាំងចលករជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ