English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

16°C - 26°C

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន៖ ការបង្រួមក្បាលម៉ាស៊ីនត្រូវតែអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ស្មារតី ទទួលខុសត្រូវខ្ពស់ ប្រមូលផ្តុំបញ្ញា និងការខិតខំប្រឹងប្រែងដើម្បីសម្រេចកិច្ចការសំខាន់ ពិសេសទាំងនេះ។

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន៖ ការបង្រួមក្បាលម៉ាស៊ីនត្រូវតែអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ quochoi.vn)
នាល្ងាចថ្ងៃទី ២៥ ខែវិច្ឆិកា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ប្រធានគណៈកម្មាធិការដឹកនាំ ការបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ លើបញ្ហាមួយចំនួនស្តីពីការបន្ត ផ្លាស់ប្តូរថ្មី បង្រួមក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឲ្យប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងគុណភាព នៅតាមបណ្ដាស្ថាប័នរដ្ឋសភា ស្ថាប័នក្រោមឱវាទគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភានិងខុទ្ទកាល័យរដ្ឋសភា បានអញ្ជើញជាប្រធានកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការដឹកនាំ។ ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអះអាងថា៖
“តម្រូវការដែលបានដាក់ចេញគឺចាំបាច់បន្ទាន់ណាស់ ក្នុងនោះ ភាពជាគំរូ ការ ត្រួសត្រាយផ្លូវ និងភាពម៉ឹងម៉ាត់គឺជាកត្តាស្នូល។ យើងមិនត្រឹមតែធ្វើការកាត់បន្ថយ បរិមាណសុទ្ធសាធប៉ុណ្ណោះទេ ថែមទាំងត្រូវផ្សារភ្ជាប់ការងារនេះជាមួយនឹងបញ្ហា រចនាសម្ព័ន្ធ ការរៀបចំ ចាត់តាំងក្បាលម៉ាស៊ីនឡើងវិញឲ្យកាន់តែខ្លាំង ប្រកបដោយ គុណភាព ប្រសិទ្ធភាព និងភាពរលូន។ ខ្ញុំក្រើនរំលឹកការងារសំខាន់ៗមួយចំនួនដូច តទៅ នោះគឺ កសាង និងអនុវត្តគំរូរួមសម្រាប់ការរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធ នយោបាយវៀតណាម ដើម្បីបំពេញតាមតម្រូវការ និងភារកិច្ចក្នុងសម័យបដិវត្តន៍ថ្មី”។
លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ស្មារតី ទទួលខុសត្រូវខ្ពស់ ប្រមូលផ្តុំបញ្ញា និងការខិតខំប្រឹងប្រែងដើម្បីសម្រេចកិច្ចការសំខាន់ ពិសេសទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ