ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ទទួលជួបជាមួយប្រធាន និងអគ្គលេខាធិការ IPU

(VOVWORLD) - កាលពីយប់ថ្ងៃទី ៦ មេសា ក្នុងក្របខ័ណ្ឌការចូលរួមមហាសន្និបាតលើកទី ១៥០ នៃសហភាពអន្តរសភាពិភពលោក (IPU-150) នៅទីក្រុង Tashkent ប្រទេស អ៊ុសបេគីស្ថាននោះ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានអញ្ជើញជួប ជាមួយប្រធាន IPU លោកស្រី Tulia Ackson និងអគ្គលេខាធិការ IPU លោក Martin Chungong។

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ទទួលជួបជាមួយប្រធាន និងអគ្គលេខាធិការ IPU  - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានអញ្ជើញជួបជាមួយអគ្គលេខាធិការ IPU លោក Martin Chungong។ (រូបថត៖ VOV)
ក្នុងបណ្ដាជំនួបនេះ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានអះអាងថា វៀតណាមជានិច្ចកាលគោរពតួនាទីរបស់ IPU និងពហុភាគីនិយម; សង្កត់ធ្ងន់ថា វៀតណាមបានចូលរួមយ៉ាងសកម្ម និងរួមវិភាគទានប្រកបដោយការទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ IPU ជាពិសេសគឺការរៀបចំប្រកបដោយជោគជ័យនូវមហា សន្និបាត IPU លើកទី ១៣២ ឆ្នាំ ២០១៥ នៅទីក្រុងហាណូយ និងសន្និសីទសកល លើកទី ៩ នៃសមាជិកសភាវ័យក្មេងឆ្នាំ ២០២៣ នៅទីក្រុងហាណូយ។ លោកប្រធាន រដ្ឋសភាបានស្នើឲ្យ IPU បន្តគាំទ្រវៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ IPU នាពេលខាងមុខ; សង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តន៍យ៉ាងសកម្មនូវយុទ្ធសាស្ត្រសកម្ម ភាព IPU ដំណាក់កាល ២០២២-២០២៦ ដោយផ្តោតលើវិស័យនវានុវត្តន៍ និងការ ផ្លាស់ប្តូរឌីជីថលក្នុងសកម្មភាពសភា; ស្នើឲ្យ IPU បន្តជួយឧបត្ថម្ភវៀតណាមក្នុងការ ពិគ្រោះយោបល់គោលនយោបាយ និងការជំរុញ និងត្រួតពិនិត្យការអនុវត្តគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផងដែរ។
ប្រធាន IPU លោកស្រី Tulia Ackson បានសម្តែងការចាប់អារម្មណ៍ចំពោះ សមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាម រួមទាំងការធានានូវយុត្តិធម៌សង្គម និងសុខុមាល ភាពសង្គមសម្រាប់ប្រជាជន ជាពិសេសការសម្រេចចិត្តលើកលែងថ្លៃសិក្សាទាំងអស់ សម្រាប់សិស្សចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យនៅតាមសាលាសាធារណៈទូទាំងប្រទេស។ លោកស្រី Tulia Ackson បាននិយាយថា ក្នុងនាមជាជនជាតិតង់ហ្សានីម្នាក់ លោកស្រីសង្ឃឹមថា រដ្ឋសភាតង់ហ្សានី និងរដ្ឋសភាវៀតណាមនឹងពង្រឹងកិច្ចសហប្រតិ បត្តិការនាពេលខាងមុខ ជំរុញការជួបប្រាស្រ័យ និងការផ្លាស់ប្តូរគណៈប្រតិភូរវាង ស្ថាប័នជំនាញនៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ រវាងសមាជិកសភា ក៏ដូចជាចែករំលែក បទពិសោធន៍ផ្នែកនីតិប្បញ្ញត្តិរវាងប្រទេសទាំងពីរផងដែរ។
ក្នុងពេលជាមួយគ្នានោះ អគ្គលេខាធិការ IPU លោក Martin Chungong បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់រដ្ឋសភាវៀតណាមសម្រាប់ IPU ជាពិសេសការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត IPU លើកទី ១៣២ ក្នុងឆ្នាំ ២០១៥ ជាមួយនឹងសេចក្តីថ្លែងការណ៍ទីក្រុងហាណូយជាប្រវត្តិសាស្ត្រ ដោយជួយ IPU ក្លាយជាអង្គការអន្តរជាតិដំបូងគេដែលលើកឡើងអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អគ្គលេខាធិការ IPU បានអះអាងបន្តគាំទ្រ និងជួយរដ្ឋសភាវៀតណាមក្នុងការ កសាងសមត្ថភាពការទូតសភា ពហុភាគី និងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុង ការងារនីតិបញ្ញត្តិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ