ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក លោក Martin Chungong

(VOVWORLD) -  ក្នុងជំនួបជាមួយអគ្គលេខាធិការសហ ភាពអន្តរសភាពិភពលោក (IPU) លោក Martin Chungong នារសៀលថ្ងៃទី ៨ ខែមេសា នៅទីក្រុងដូហានៃប្រទេសកាតា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិ បត្តិការជាក់ស្តែងរវាង IPU - រដ្ឋសភាវៀតណាមនិងអង្គការសហប្រជាជាតិនៅវៀតណាម សំដៅអនុវត្តន៍ជាក់ស្តែងនូវភាពជាដៃគូសភា។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក លោក Martin Chungong - ảnh 1

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក លោក Martin Chungong (រូបថតៈ daibieunhandan)

លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថាដោយមានការគាំទ្រពី IPU ជាទូទៅនិងជាពិសេសពីលោកអគ្គលេខាធិការ រដ្ឋសភា វៀត ណាមបាននិងកំពុងអនុវត្តរាល់សកម្មភាពដើម្បីជំរុញតួនាទីរបស់រដ្ឋសភាចំពោះការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងរយៈពេលខាងមុខ រដ្ឋសភាវៀតណាមបន្តកំណត់ការចូលរួមក្នុងសកម្មភាពរបស់ IPU ជាភារកិច្ចសំខាន់ក្នុងសកម្មភាពការការទូតសភាហុភាគីដើម្បីជំរុញនិងការពារ ផលប្រយោជន៍របស់វៀតណាក៏ដូចជាការយកចិត្តទុកដាក់រួម ចំពោះបញ្ហាសកលលោក ដែលរួមចំណែកលើកកម្ពស់នូវតួនាទីរបស់រដ្ឋសភាវៀតណាមនិយាយដោយ ឡែកនិងរដ្ឋវៀតណាមនិយាយរួមលើឆាកអន្តរជាតិ។

អគ្គលេខាធិការសហភាពអន្តរសភាពិភពលោក លោក Martin Chungong បានលើកឡើងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានខំប្រឹងប្រែងយ៉ាងសកម្មដើម្បីប្រែរាល់កិច្ចសន្យាដែលបានចារក្នុងសេចក្តីថ្លែងការណ៍ទីក្រុងហាណូយឆ្នាំ ២០១៥ ឲ្យក្លាយទៅ ជាការពិតជាក់ស្តែង។ លោកអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក បានអះអាងថា សហភាពអន្តរសភាពិភពលោក ត្រៀមជាស្រេចសហប្រតិបត្តិការជាមួយ វៀតណាម លើវិស័យនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ