ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញចូលរួម AIPA 40 ហើយបំពេញទស្សនកិច្ចជាផ្លូវការនៅថៃ

(VOVWORLD) - ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋ សភាវៀតណាមអញ្ជើញទៅចូលរួមមហាសន្និបាតអន្តរសភាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤០ (AIPA 40)
       តាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋ សភាវៀតណាមបានអោយដឹងថា តាមការអញ្ជើញរបស់លោក Chuan Leekpai ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ប្រធាន AIPA 40 នោះ ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋ សភាវៀតណាមអញ្ជើញទៅចូលរួមមហាសន្និបាតអន្តរសភាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤០ (AIPA 40) និងទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រថៃចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ