ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម សន្និសីទសមាជិកសភាឯកទេស

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែកញ្ញា បណ្ដាតំណាងដែលចូលរួមសន្និសីទសមាជិកសភា ឯកទេស បានពិភាក្សាអំពីគម្រោងច្បាប់បង្ការប្រឆាំងអំពើពុករលួយ (ធ្វើ វិសោធនកម្ម) និងច្បាប់ធ្វើវសោធនកម្មនិងបំពេញបន្ថែមនៃច្បាប់អប់រំថ្នាក់ឧត្តម សិក្សា។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម សន្និសីទសមាជិកសភាឯកទេស - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងមតិនៅសន្និសីទ (រូបថត៖ VOV)


អញ្ជើញថ្លែងមតិបើកសន្និសីទ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ការពិភាក្សាអំពីខ្លឹមសារនៃសេចក្ដី ព្រាងច្បាប់នានានៅសន្និសីទសមាជិកសភាឯកទេស ជាសកម្មភាពដើម្បីអះអាង នូវតួនាទីនិងការទទួលខុសត្រូវរបស់សមាជិកសភាឯកទេសក្នុងការអនុវត្តមុខងារ ភារកិច្ចនិងអំណាចរបស់ខ្លួន សំដៅលើកស្ទួយគុណភាពនៃសេចក្ដីព្រាងច្បាប់ ដាក់ជូនរដ្ឋសភា។ លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា គម្រោងច្បាប់ទាំង ពីរនេះទទួលបានការយកចិត្តទុកដាក់ជាច្រើនលើសលុបរបស់សាធារណៈមតិ និងអ្នកបោះឆ្នោត។

        “ចំពោះគម្រោងច្បាប់បង្ការប្រឆាំងអំពើពុករលួយ នេះជាគម្រោងច្បាប់ដ៏ សំខាន់ណាស់ ដែលត្រូវបានលើកយកមកពិភាក្សានៅសម័យប្រជុំចំនួន២ ហើយ គ្រោងនឹងដាក់ជូនរដ្ឋសភាពិចារណានិងអនុម័តនៅសម័យប្រជុំលើកទី៦ សំដៅ ធ្វើស្ថាប័នភាវូបនីយកម្មនូវសេចក្ដីសម្រេចចិត្តមជ្ឈឹមស្ដីពីការបង្ការប្រឆាំងអំពើពុករលួយ និងជំនះលើកំហិតនៃច្បាប់នាបច្ចុប្បន្ន។ យើងចាំបាច់ត្រូវដោះស្រាយ បញ្ហាជាក់ស្ដែងនានានៃកិច្ចការបង្ការប្រឆាំងអំពើពុករលួយក្នុងស្ថានភាពថ្មីដើម្បី ឆ្លើយតបនឹងតម្រូវការនៃការធ្វើសមាហរណកម្មអន្តរជាតិ”។

        ចំពោះគម្រោងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមនៃច្បាប់អប់រំថ្នាក់ ឧត្តមសិក្សាវិញ គឺការធ្វើវិសោធនកម្មច្បាប់នាបច្ចុប្បន្ន គឺសំដៅបង្កលក្ខណៈងាយ ស្រួលសម្រាប់មូលដ្ឋានអប់រំថ្នាក់ឧត្តមសិក្សាលើកស្ទួយគុណភាពនៃការបណ្ដុះ បណ្ដាល រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងបង្កើនកម្លាំងប្រកួតប្រជែងរបស់ ប្រទេសជាតិក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ