ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបប្រា ស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho

(VOVWORLD) - នៅទីនេះ អ្នកបោះឆ្នោតបានសម្ដែងនូវក្ដីសោមនស្ស រីករាយចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្រុកកាន់តែស្ថិរភាពពីមួយថ្ងៃទៅ មួយថ្ងៃ។ ប៉ុន្តែ មានបញ្ហាក្ដៅគគុកជាច្រើនរបស់ប្រទេសជាតិក៏ត្រូវបានលើក ឡើងផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបប្រា ស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ឆ្លើយសំណួររបស់អ្នកបោះឆ្នោត (រូបថត៖ quochoi.vn)

  តាមរបៀបវារៈនៃសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤ នាព្រឹកថ្ងៃទី៤ ខែតុលា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅសង្កាត់ An Nghiep ខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho។ នៅទីនេះ អ្នកបោះឆ្នោតបានសម្ដែងនូវក្ដីសោមនស្ស រីករាយចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្រុកកាន់តែស្ថិរភាពពីមួយថ្ងៃទៅ មួយថ្ងៃ។ ប៉ុន្តែ មានបញ្ហាក្ដៅគគុកជាច្រើនរបស់ប្រទេសជាតិក៏ត្រូវបានលើក ឡើងផងដែរ។ អ្នកបោះឆ្នោត Tran Van Trung បានចាត់ទុកថា ទុនវិនិយោគ សម្រាប់គមនាគមន៍នៅតំបន់ដីសណ្ដទន្លេ Cuu Long ត្រូវការបង្កើនថែមទៀត ដើម្បីអភិវឌ្ឍគមនាគមន៍ផ្លូវទឹក ផ្លូវដែក ផ្លូវគោកនិងផ្លូវអាកាសអោយបានខ្លាំង ក្លាថែមទៀត។ ចំពោះបញ្ហានេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា៖

        “នៅក្នុងសម័យប្រជុំលើកនេះ រដ្ឋសភានឹងសួរដេញដោលបណ្ដាក្រសួង ស្ថាប័ននិងរដ្ឋាភិបាលអំពីមូលហេតុនៃការបើកចំណាយប្រាក់ទុនវិនិយោគសាធា រណៈដ៏យឺតយ៉ាវនាបច្ចុប្បន្ន។ ជាធម្មតាក្នុងសម័យប្រជុំចុងឆ្នាំគឺនាយករដ្ឋមន្រ្តីរដ្ឋា ភិបាលនឹងឆ្លើយបំភ្លឺដោយផ្ទាល់។ បើនិយាយថា ដោយសារច្បាប់ គឺមិនត្រូវទេ ព្រោះថាការបើកចំណាយទុកនោះនៅតែអនុវត្តបាន៥០%។ ប្រសិន បើ មានការជំពាក់ជំពិនខាងច្បាប់នោះ គឺមិនអាចអនុវត្តបានឡើយ។ បញ្ហានៅ ទីនេះគឺបញ្ហាអនុវត្តច្បាប់។ រដ្ឋសភានឹងរួមជាមួយរដ្ឋាភិបាលឃ្លាំមើលយ៉ាងស្អិត រមួតលើការអនុវត្តគោលនយោបាយវិនិយោគសាធារណៈ”។

        ឆ្លើយសំណួររបស់អ្នកបោះឆ្នោតស្ដីពីការងារបង្ការប្រឆាំងនឹងអំពើរត់ការនោះ លោកស្រីប្រធានរដ្ឋសភាបានអះអាងថា៖

        “ខ្ញុំសូមបញ្ជាក់ថា នាបច្ចុប្បន្ននេះ ការិយាល័យនយោបាយ និងគណៈកម្មាធិ ការមជ្ឈឹមបក្សបានចេញបទបញ្ញត្តិបង្ការប្រឆាំងនឹងអំពើរត់ការ ហើយដោះស្រាយ យ៉ាងម៉ឺងម៉ាត់។ ប្រសិនបើរកឃើញករណីរត់ការណា គឺមិនប្រើ ប្រាស់ទៀតឡើយ។ ការិយាល័យនយោបាយត្រូវធ្វើជាគំរូ គណៈ កម្មាធិការមជ្ឈឹម បក្សត្រូវធ្វើជាគំរូ ហើយបក្ខជននិងប្រជាជនត្រូវឃ្លាំមើល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ