ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ចាប់​អារម្មណ៍យ៉ាង​ខ្លាំងចំពោះ​​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម

(VOVWORLD) - នៅដើមឆ្នាំ ២០២៥ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានចុះផ្សាយអត្ថបទជាច្រើនដែលបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំ ២០២៤។

នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃទី ១៨ ខែមករា ដោយមានចំណងជើងថា GDP របស់វៀតណាមកើនឡើង ៧,០៩% នៅឆ្នាំ ២០២៤ កាសែតអេឡិចត្រូនិក ThmeyThmey បានដកស្រង់ទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិរបស់វៀតណាមថា វៀតណាមបានសម្រេចលើសពីគោលដៅកំណើន GDP ដែលរដ្ឋសភាបានកំណត់ គឺ ៦,៥% ដោយវិស័យនាំមុខគេចំនួនពីរ គឺសេវាកម្ម និងផលិតកម្មឧស្សាហកម្ម។ ជាក់ស្តែង វិស័យសេវាកម្មមានការរួមចំណែកធំបំផុតដល់ GDP គឺ ៤៩,៤៦% បន្ទាប់មកគឺឧស្សាហកម្ម និងសំណង់ (៤៥,១៧%)។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ចាប់​អារម្មណ៍យ៉ាង​ខ្លាំងចំពោះ​​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម - ảnh 1កាសែតអេឡិចត្រូនិក ThmeyThmey ចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “កំណើន GDPរបស់វៀតណាម ឈានដល់ ៧.០៩% ក្នុងឆ្នាំ ២០២៤” នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ រូបថត៖ VNA

មុននោះ គេហទំព័រ SBM.News របស់កម្ពុជាក៏បានរាយការណ៍អំពីកំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២៤។ នៅក្នុងអត្ថបទដែលមានចំណងជើងថា GDP របស់វៀតណាមកើនឡើងខ្លាំង ឈានដល់ជាង ៧% នៅឆ្នាំ ២០២៤” SBM.News បានវាយតម្លៃថា វៀតណាមជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំក្នុងតំបន់ ហើយកំពុងទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃការប្រើប្រាស់សកល បើទោះបីរងផលប៉ះពាល់យ៉ាងខ្លាំងដោយព្យុះទីហ្វុងយ៉ាហ្គី កាលពីឆ្នាំ២០២៤។ ការនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០២៤ សម្រេចបាននូវកំណើនដ៏គួរឱ្យចាប់អារម្មណ៍ ១៤,៣% បើធៀបនឹងឆ្នាំ ២០២៣ ជាមួយនឹងទំហំសរុបជាង ៤០៥ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ