ប្រារព្ធផ្សារណាត់ពាណិជ្ជកម្មឆ្នាំ២០១៦នៅកម្ពុជា

ប្រារព្ធផ្សារណាត់ពាណិជ្ជកម្មឆ្នាំ២០១៦នៅកម្ពុជា - ảnh 1
ទិដ្ឋភាពនៃផ្សារណាត់នេះ (រូបថត៖VOV)

(VOVworld) - ក្រោមប្រធានបទ “មិត្តភាព សហប្រតិបតិ្តការនិងអភិវឌ្ឍន៍” នា
ព្រឹកថ្ងៃទី៦ តុលា ផ្សារណាត់ពាណិជ្ជកម្មវៀតណាមឆ្នាំ២០១៦បានប្រារព្ធឡើងនៅ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១០ តុលា ផ្សារ
ណាត់លើកនេះមាន ស្តង់ទំនិញជាង២០០របស់អង្គភាពអាជីវកម្មប្រមាណ១៣០។
ផ្សារណាត់ឧទ្ទេសនាមជាមួយអតិថិជនអំពីផលិតផលជាច្រើនដែលមានគុណភាព
ខ្ពស់និងកិត្យានុភាពនៅក្នុងនិងក្រៅប្រទេសដូចជាសំលៀកបំពាក់ ស្បែកជើង
ជលផល កសិផល រុក្ខផល គ្រឿងសិប្បកម្មវិចិត្រសិល្បៈ ស្បៀងអាហារ ទំនិញ
អេឡិចត្រូនិក និងសម្ភារៈសំណង់ជាដើម។ ស្ថិតនៅក្នុង “កម្មវិធីពន្លឿនពាណិជ្ជកម្ម
ជាតិឆ្នាំ២០១៦” ផ្សារណាត់នឹងបង្ក លក្ខណៈសំរាប់អង្គភាពអាជីវកម្មវៀតណាម
ស្វែងរកព័ត៌មានស្ដីអំពីសក្ដានុភាពនៃទីផ្សារកម្ពុជា និងតំបន់ ស្វែងរកដៃគូពាណិជ្ជ
កម្ម បើកទូលាយទំនាក់ទំនងជួប ប្រាស្រ័យរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំង
ពីរ។នេះក៏ជាសកម្មភាព នយោបាយ សេដ្ឋកិច្ចសំខាន់មួយក្នុងឱកាសរំលឹកខួប
អនុស្សាវរីយ៍លើកទី៤៩ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ