ប្រារព្ធពិធីបុណ្យជួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុនឆ្នាំ២០១៧

(VOVWORLD) - នាយប់ថ្ងៃទី២៨ កក្កដា នៅទីក្រុង Da Nang ភាគកណ្ដាលវៀត ណាម បានប្រារព្ធពិធីបុណ្យជួបប្រាស្រ័យវប្បធម៌វៀត ណាម-ជប៉ុនឆ្នាំ២០១៧ លើកទី៤ក្រោមប្រធានបទ “វៀតណាម-ជប៉ុន៖មនោសញ្ចេតនារីកស្គុះស្គាយ”។ 
ប្រារព្ធពិធីបុណ្យជួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុនឆ្នាំ២០១៧ - ảnh 1 ពិធីការបុកស្រាប្រពៃណីរបស់ជប៉ុន (រូបថត៖DCSVN)

(VOVworld) - នាយប់ថ្ងៃទី២៨ កក្កដា នៅទីក្រុង Da Nang ភាគកណ្ដាលវៀត ណាម បានប្រារព្ធពិធីបុណ្យជួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុនឆ្នាំ២០១៧ លើកទី៤ក្រោមប្រធានបទ “វៀតណាម-ជប៉ុន៖មនោសញ្ចេតនារីកស្គុះស្គាយ”។ ពិធីបុណ្យឆ្នាំនេះមានការចូលរួមរបស់ក្រុមសិល្បៈវៀតណាមនិងជប៉ុន ដែល ឧទ្ទេសនាមនូវតូរ្យតន្ត្រីប្រពៃណីផងនិងទំនើបផងនៃខឿនវប្បធម៌ទាំង២។ នៅពិធី បុណ្យនេះមានបរិយាកាសពាណិជ្ជកម្មដោយស្តង់ទំនិញចំនួន១៥០ស្តង់ដែល ឧទ្ទេសនាមផលិតផលនៃផ្នែកជាច្រើនដូចជា៖ បច្ចេកវិទ្យា ម៉ាស៊ីនអេឡិចត្រូនិក ម៉ូដ គ្រឿងសិប្បកម្មវិចិត្រសិល្បៈ ជាដើម។លោក Briu Thuong ប្រធានក្រុម សិល្បៈរបស់សហករណ៍ទេសចរណ៍សហគមន៍ Co Tu Nam Giang ខេត្ត Quang Nam បានឲ្យដឹងថា៖

        “ពេលមកដល់ពិធីបុណ្យឆ្នាំនេះ ខ្ញុំមោទនៈយ៉ាងខ្លាំងចំពោះខ្លួនឯងផងនិង ចំពោះជនជាតិ Co Tu ទៀតផង។នេះជាឱកាសដើម្បីផ្សព្វផ្សាយអំពីវប្បធម៌និង មនុស្ស Co Tu នៅខេត្ត Quang Nam”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ