ប្រេស៊ីលប្តេជ្ញាធ្វើជាច្រកផ្លូវសម្រាប់វៀតណាមចូលទៅក្នុងទីផ្សារ MERCOSUR

(VOVWORLD) - "ក្រោមការដឹកនាំរបស់បក្ស វៀតណាមបានក្លាយជាប្រទេសដែលមានស្ថិរភាពជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង។ ប្រេស៊ីលប្តេជ្ញាធ្វើជាច្រកសម្រាប់វៀតណាមក្នុងការចូលរួមក្នុងទីផ្សារ Mercosur (បណ្តាប្រទេសទីផ្សាររួមអាមេរិកខាងត្បូង)"។ 
ប្រេស៊ីលប្តេជ្ញាធ្វើជាច្រកផ្លូវសម្រាប់វៀតណាមចូលទៅក្នុងទីផ្សារ MERCOSUR  - ảnh 1ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល លោក Luiz Inácio Lula da Silva ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ TTXVN)

នោះគឺជាការអះអាងរបស់ប្រធានាធិបតីប្រេស៊ីលលោក Lula Da Silva ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២៩ មីនា នៅទីក្រុងហាណូយ។

ប្រធានាធិបតីប្រេស៊ីលលោក Lula Da Silva បានឲ្យដឹងថា នេះគឺជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកមកកាន់វៀតណាម ហើយជាមួយនឹងដំណើរទស្សនកិច្ចនេះ ការចាប់អារម្មណ៍របស់លោកចំពោះការផ្លាស់ប្តូររបស់វៀត ណាមគឺខ្លាំងក្លាណាស់។ បច្ចុប្បន្ន វៀតណាមនិងប្រេស៊ីលមានទំនាក់ទំនងល្អប្រសើរមែនទែន។ ប្រេស៊ីលសន្យាថា នឹងក្លាយជាច្រកសម្រាប់វៀតណាមក្នុងការចូលទីផ្សារ MERCOSUR។ លោក Lula Da Silva បានឲ្យដឹងថា ប្រេស៊ីលទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ; ទន្ទឹមនឹងនោះ លោកបានអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសប្រេស៊ីលនាខែកក្កដាខាងមុខ និងសន្និសីទលើកទី ៣០ នៃភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP ៣០) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះនៅប្រទេសប្រេស៊ីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ