ប៊ែលហ្ស៊ីកកំទេចភេរវករចំនួន២នាក់

ប៊ែលហ្ស៊ីកកំទេចភេរវករចំនួន២នាក់ - ảnh 1
ប៉ូលិសប៊ែលហ្ស៊ីកត្រួតពិនិត្យលំនៅដ្ឋាន១នៅកណ្ដាលទីក្រុង Verviers​ (រូបថត៖Reuters)


(VOVworld) - បណ្ដាកម្លាំងប្រឆាំងភេរវកម្មរបស់ប៊ែលហ្ស៊ីក នាថ្ងៃទី១៥ មករា បាន
អនុវត្តការវាយឆ្មក់ជាបន្តបន្ទាប់ដែលកំទេចមុខសញ្ញា២នាក់និងចាប់ខ្លួនមុខសញ្ញា
មួយចំនួនតៀតក្នុងបទមានឧបាយកលអនុវត្តការធ្វើភេរវកម្មដោយទ្រង់ទ្រាយធំ។
នាថ្ងៃដដែល ប៊ែលហ្ស៊ីកបានលើកកំរិតគំរាមកំហែងភេរវកម្មនៅទូទាំងប្រទេស។
នៅសន្និសីទកាសែតនាថ្ងៃទី១៥ មករា តាមម៉ោងតំបន់ អយ្យការសហព័ន្ធប៊ែល
ហ្ស៊ីកបានឲ្យដឹងថា ក្នុងយុទ្ធនាការវាយឆ្មក់នៅកណ្ដាលទីក្រុង Verviers​ ភាគខាង
កើតប្រទេសនេះ បណ្ដាមុខសញ្ញាសង្ស័យបានបាញ់តបតកាំភ្លើងទៅលើ
ប៉ូលិស។មុខសញ្ញា២នាក់ត្រូវកំទេច​និង១នាក់ផ្សេងទៀតត្រូវចាប់ខ្លួន។មុខសញ្ញា
ទាំង៣នាក់នេះសុទ្ធតែជាជនជាតិប៊ែលហ្ស៊ីក។គ្មានប៉ូលិសនិងពលរដ្ឋណាត្រូវរង របួសក្នុងការបាញ់តទល់នេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ