បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅទីម័រខាងកើត

(VOVWORLD) -         នាយប់ថ្ងៃទី៣១ ខែសីហា នៅពេលទៅទស្សនាក្រុមហ៊ុន Viettel Timor (Telemor) លោក Nguyen Manh Hung បានជួបសំណេះ សំណាលជាមួយថ្នាក់ ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុននេះ។
បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅទីម័រខាងកើត - ảnh 1រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមលោក Nguyen Manh Hung (ខាងឆ្វេង) និងនាយករដ្ឋមន្រ្តីទីម័រខាងកើតលោក Taur Matan Ruak (រូបថត៖ TTXVN) 

  ក្នុងឱកាសទៅបំពេញទស្សនកិច្ចការងារនៅប្រទេសទីម័រខាងកើតចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ខែសីហា រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមលោក Nguyen Manh Hung បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា ទីម័រខាងកើត និងទៅទស្សនាទីស្នាក់ការក្រុមហ៊ុនទូរគមនាគមន៍ Viettel Timor ផងដែរ។

        នាយប់ថ្ងៃទី៣១ ខែសីហា នៅពេលទៅទស្សនាក្រុមហ៊ុន Viettel Timor (Telemor) លោក Nguyen Manh Hung បានជួបសំណេះសំណាលជាមួយថ្នាក់ ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុននេះ។ លោកបានចាត់ទុកថា នាពេលខាងមុខ Telemor គួរតែបន្តរក្សាគុណភាពទូរគមនាគមន៍អោយបានល្អ ដើម្បីរក្សាលំដាប់ ទី១នៅប្រទេសទីម័រខាងកើត ដោយមានការរីកចម្រើនខ្លាំងបំផុត គុណភាពល្អ បំផុតនិងតម្លៃថោកបំផុត។ ទន្ទឹមនឹងនោះ Telemor បន្តអភិវឌ្ឍបច្ចេកវិទ្យាថ្មី និង ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខបណ្ដាញ ព្រមទាំងជួយឧបត្ថម្ភដល់ការកសាងយុទ្ធ សាស្ត្រផ្ទេរប្ដូរទៅឌីជីថលសម្រាប់រដ្ឋាភិបាលទីម័រខាងកើតផងដែរ។

        ក្រោយពីជំនួបជាមួយក្រុមហ៊ុន Telemor រដ្ឋមន្រ្តីក្រសួងព័ត៌មាននិង ទូរគមនាគមន៍វៀតណាមលោក Nguyen Manh Hung បេសកជនពិសេសរបស់ នាយករដ្ឋមន្រ្តីវៀតណាមបានចេញដំណើរ វិលត្រឡប់មកមាតុប្រទេសវិញ បញ្ចប់ ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារនៅទីម័រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ