បេសកជនមិនប្រចាំបូរីវ៉ាទីកង់បំពេញការងារនៅខេត្ត Kon Tum

បេសកជនមិនប្រចាំបូរីវ៉ាទីកង់បំពេញការងារនៅខេត្ត Kon Tum - ảnh 1
បេសកជនមិនប្រចាំបូរីវ៉ាទីកង់បំពេញការងារនៅខេត្ត Kon Tum

(VOV)_នាថ្ងៃទី៩ មិថុនា អាហ្សអេវ៉ែកLeopoldo Girelli បេសកជនមិនប្រចាំ​បូរី​វ៉ាទីកង់ នៅវៀតណាម បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum ។ 

 ថ្លែងមតិនៅទីនេះ អាហ្សអេវ៉ែកLeopoldo Girelli​ បានអោយដឹងថា៖ដោយមាន​បេស
កកម្ម​ថែទាំ​សហគមន៍កាតូលិក ជំរុញទំនាក់ទំនងរវាងបុរីវ៉ាទីកង់ និង​រដ្ឋាភិបាល
 បេសកជនមានគោលបំណងថា៖ សហគមន៍កាតូលិកនឹងរដ្ឋអំណាចខេត្ត Kon Tum 
បន្តកសាងទំនាក់ទំនងដ៏ល្អប្រសើរនេះ រក្សាសម្របសម្រួល​ក្នុងជីវភាពរស់នៅ ក៏ដូច
ជាសកម្មភាពសាសនានានា។ លោក Dao Xuan Qui ប្រធានគណៈកម្មាធិការប្រជា
ជនខេត្ត Kon Tum វាយតំលៃខ្ពស់ ចំពោះការរួម​វិភាគទានសកម្ម របស់ជនរួមជាតិ
កាន់សាសនាកាតូលិក និងបណ្ដាអ្នកមុខអ្នក​ការសាសនា ក្នុងការកសាងជីវភាព
រស់នៅខាងវប្បធម៌ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោក Dao Xuan Qui ក៏បានអោយដឹង
ថា៖ រដ្ឋអំណាចតំបន់ជានិច្ចកាលគោរព​ និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា 
របស់ប្រជាជន និងបង្កលក្ខណះងាយស្រួលបំផុត សំរាប់សកម្មភាពសាសនានានា​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ