ប៉ូឡួញបង្កើនសន្តិសុខសំរាប់សន្និសីទកំពូល NATO

ប៉ូឡួញបង្កើនសន្តិសុខសំរាប់សន្និសីទកំពូល NATO - ảnh 1
កងទ័ពប៉ូឡួញ (រូបថត៖Getty)

(VOVworld) - ប៉ូឡួញបានអនុវត្តន៍វិធានការត្រួតពិនិត្យជាបណ្ដោះអាសន្ននៅព្រំដែន
ជាប់ជាមួយប្រទេសនៃតំបន់ Schegen ក៏ដូចជាផ្អាក អនុវត្តន៍ការកំណត់ ស្ដីអំពីចរា
ចរណ៍តំបន់ព្រំដែនជាប់ជាមួយខេត្ត Kaliningrad របស់រុស្ស៊ីនិងតំបន់ ព្រំដែនជាប់ជា
មួយអ៊ុយក្រែន។វិធានការទាំងនេះត្រូវបានអនុវត្តន៍សំដៅធានាសន្តិសុខសំរាប់សន្និ
សីទកំពូលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែល នឹងប្រព្រឹត្តទៅចាប់
ពីថ្ងៃទី៨ដល់ថ្ងៃទី៩ កក្កដា នៅរដ្ឋធានី Warsaw ក៏ដូចជាពិធី បុណ្យរបស់សាសនា
កាតូលិក ដែលនឹងប្រព្រឹត្តទៅនាចុងខែកក្កដានៅទីក្រុង Krakow៕

ប្រតិកម្មទៅវិញ

ផ្សេងៗ