ប៉េឡារុសមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

ប៉េឡារុសមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាជួបសន្ទនាជាមួយ
រដ្ឋមន្រ្តីការបរទេសប៉េឡារុស (រូបថតៈ VGP/Hải Minh)


(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរ
ទេសវៀតណាមលោក Pham Binh Minh  រដ្ឋមន្រ្តីការបរទេសប៉េឡារុស  Vladimir
Makei បានមកបំពេញទស្សនកិច្ចវៀតណាមចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥មិនា
ឆ្នាំ២០១៤។ នាព្រឹកថ្ងៃទី២៤មិនាលោក Pham Binh Minh បានមានការជួបសន្ទនា
ជាមួយលោកVladimir Makei ។ នៅទីនេះ ភាគីទាំងពីរបានជូនដំណឹង ទៅវិញ
ទៅមកអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរ ក៏បាន
ព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការលើបណ្តាវេទិការពហុភាគី ជាពិសេសនៅ
អ​.ស.ប។ បន្ទាប់ពីការជួបសន្ទនា គាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ស្តី​អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងកម្មវិធី
សហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរដំណាក់កាល២០១៤-២០១៥។ក្នុងពិធីទទួលជួបសន្ទនានៅរដ្ឋធានីហាណូយនារសៀលថ្ងៃទី២៤មិនាប្រធានរដ្ឋ
វៀតណាមលោក Truong Tan Sang បានគូសបញ្ជាក់ថា៖មុនក៍ដូចជាក្រោយវៀត
ណាមគ្មានពេលណាបំភ្លិចបានការជួយឧបត្ថម្ភនិងការគាំទ្រដ៍ថ្លៃថ្លារបស់បេឡារុស
សំរាប់វៀតណាមមុនេះក៍ដូចជានាបច្ចុប្បន្ន។រដ្ឋមន្រ្តីមន្រ្តីការបរទេសបេឡារុស
លោក Vladimir Markay បានអះអាងថា៖បេឡារុសជាមិត្តភក្តិស្មោះត្រង់ដៃគូ
យុទ្ឋសាស្រ្តនិងជាមិត្តភក្តិប្រពៃណីរបស់បវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ