ប៉ាឡេស្ទីនស្នើឱ្យអង្គការសហប្រជាជាតិពិភាក្សាអំពីផែនការរបស់អ៊ីស្រាអែលដាក់បញ្ចូលតំបន់ West Bank

(VOVWORLD) - ប៉ាឡេស្ទីនទើបដាក់សំណើរជាផ្លូវការជូនដល់អង្គការសហប្រជាជាតិ ឲ្យបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីផែនការរបស់អ៊ីស្រាអែលដោយដាក់បញ្ចូលបណ្តាតំបន់នៅ West Bank និងចាត់វិធានការសមស្របសម្រាប់ផែនការនេះ។ 

រដ្ឋមន្ត្រីការបរទេសរដ្ឋាភិបាលប៉ាឡេស្ទីន (PA) លោក Riyad al-Maliki  បានលើកឡើងនៅថ្ងៃទី ១៤ ខែមិថុនា ថា សំណើនេះត្រូវបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃថ្នាក់ដឹកនាំប៉ាឡេស្ទីនដើម្បីរារាំងអ៊ីស្រាអែលពីប្រតិបត្តិការដាក់បញ្ចូល។

អង្គការសហប្រជាជាតិគ្រោងនឹងបើកកិច្ចប្រជុំមួយតាមអ៊ិនធឺរណែត នៅថ្ងៃទី ២៤ ខែមិថុនា ដើម្បីពិភាក្សា លើរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ទាក់ទងនឹងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៣៣៤ របស់ក្រុមប្រឹក្សាសន្តិសុខស្តីពីមជ្ឈឹមបូព៌ា។ នៅក្នុងកិច្ចប្រជុំនេះ ប៉ាឡេស្ទីននឹងថ្លែងមតិអំពីភាពចាំបាច់នៃផែនការដាក់បញ្ចូលគ្នារបស់អ៊ីស្រាអែលហើយសង្ឃឹមថា សមាជិកក្រុមប្រឹក្សាសន្តិសុខនឹងគាំទ្រដល់ការបើកកិច្ចប្រជុំបន្ទាន់មួយរបស់មហាសន្និបាតអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ