ផ្លែគូលែនស្រស់វៀតណាមបានទៅកាន់ជប៉ុន

(VOVWORLD) - តាមផែនការ ផ្លែគូលែនស្រស់ប្រមាណ២០០តោនរបស់វៀតណាមនឹង ត្រូវបាននាំចេញទៅកាន់ទីផ្សារជប៉ុនក្នុងឆ្នាំ២០២០នេះ។ 
ផ្លែគូលែនស្រស់វៀតណាមបានទៅកាន់ជប៉ុន - ảnh 1លោក Ta Duc Minh ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅជប៉ុន (ពាក់អាវសនៅកណ្ដាល) ឧទ្ទេសនាមអំពីផ្លែគូលែនជាមួយដៃគូជប៉ុន។ (រូបថត៖ VOV) 

នាថ្ងៃទី២០ មិថុនា ផ្លែគូលែនស្រស់ចំនួន១តោនដែលបាននាំចេញពី វៀតណាមត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់ជប៉ុន។ ចំណែកឯផ្លែ គូលែនចំនួន៤តោននៅសេសសល់ក្នុងចំណោម៥ តោនដែលបាននាំចេញកាលពីថ្ងៃទី១៨ មិថុនា កន្លងទៅ គឺត្រូវបានដឹកជញ្ជូនតាមផ្លូវសមុទ្រ ហើយ បន្ទាប់ពីទៅកាន់ជប៉ុន នឹងត្រូវបានដាក់លក់យ៉ាងទូលំទូលាយនៅផ្សារ ទំនើប AEON ក៏ដូចជាទីកន្លែងផ្សេងៗទៀតផងដែរ។ លោក Ta Duc Minh ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅជប៉ុន បានឲ្យដឹងថា ជប៉ុនមិនមែន ជាទីផ្សារនាំចូលផ្លែគំលែនធំ ដោយសារប្រជាជនជប៉ុនភាគច្រើនមិនធ្លាប់ បានស្គាល់ដល់ប្រភេទផ្លែនេះ ឬរស់ជាតិនិងរបៀបទទួលទាននោះឡើយ។ ហេតុដូច្នេះ ការផ្សព្វផ្សាយផ្លែគូលែនវៀត ណាមដល់ប្រជាជនជប៉ុនគឺ ការងារចាំបាច់ណាស់។

តាមផែនការ ផ្លែគូលែនស្រស់ប្រមាណ២០០តោនរបស់វៀតណាមនឹង ត្រូវបាននាំចេញទៅកាន់ទីផ្សារជប៉ុនក្នុងឆ្នាំ២០២០នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ