ផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារសាសនារវាងវៀតណាម-ឡាវ

(VOVWORLD)-យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីសាសនា រវាងរដ្ឋាភិបាល វៀតណាម-ឡាវ នាថ្ងៃទី១១តុលា នៅទីក្រុងហ្វេ
ផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារសាសនារវាងវៀតណាម-ឡាវ - ảnh 1ផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារសាសនារវាងវៀតណាម-ឡាវ 

យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីសាសនារវាងរដ្ឋាភិបាលវៀតណាម-ឡាវ នាថ្ងៃទី១១តុលា នៅទីក្រុងហ្វេ(ភាគកណ្ដាលវៀតណាម)គណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមនិងគណៈកម្មាធិការកណ្ដាល រណសិរ្សឡាវ កសាងប្រទេសជាតិ បានរួមសហការ រៀបចំសន្និសីទផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារសាសនា  លើកទី ៧។អង្គសន្និសីទបានប្រមូលផ្តុំទៅលើខ្លឹមសារសំខាន់មួយចំនួន ដូចជា៖ ស្ថានភាពសាសនា ក្នុងនិន្នាការ សកលភាវូបនីយកម្មនៅលើពិភពលោកនិងវៀតណាម ទស្សនះ គោលការណ៍ គោលនយោបាយ របស់បក្ស រដ្ឋ វៀតណាម ចំពោះបញ្ហាជំនឿសាសនា និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារគ្រប់គ្រងសាសនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ