ផ្សព្វផ្សាយទំនិញសិប្បកម្មវិចិត្រសិល្បៈរបស់ទីក្រុងហាណូយ
 |
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ vovworld) |
(VOVworld)-ផ្សារណាត់ការដូទំនិញសិប្បកម្មវិចិត្រសិល្បៈរបស់ទីក្រុងហាណូយ
ឆ្នាំ២០១៤ (Hanoi Gift Show 2014)នឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០តុលា
ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលផ្សារណាត់តាំងពិព័រណ៍វៀតណាម លេខ ១៤៨ វិថី
Giang Vo ខ័ណ្ឌ Ba Dinh ទីក្រុង ហាណូយ។នេះជាព័ត៌មានដែលបានគណៈចាត់
តាំងផ្សារណាត់តាំងពិព័រណ៍ នាំចេញក្នុងសន្និសិទកាសែតនាថ្ងៃទី២កក្កដានៅ
ទីក្រុងហាណូយ។ ចូលរួមHanoi Gift Show 2014 មានអង្គភាពអាជីវកម្មវៀត
ណាមជាង២០០ ដោយមានស្តង់ទំនិញចំនួនជាង៥៥០។ Hanoi Gift Show 2014
នៅមានកន្លែងតាំងបង្ហាញផលិតផលភូមិរបរគំរូរបស់វៀតណាមនិងប្រទេស
មួយចំនួនក្នុងតំបន់ ដូចជា ឡាវ ហ្វីលីពីននិងថៃទៀតផង៕