ផ្សព្វផ្សាយភាពស្រស់ស្អាតរបស់រូងភ្នំ Son Doong នៅសិង្ហបុរី

ផ្សព្វផ្សាយភាពស្រស់ស្អាតរបស់រូងភ្នំ Son Doong នៅសិង្ហបុរី - ảnh 1
រូងភ្នំ Son Doong

(VOV)_នាថ្ងៃទី៤ មុថុនាខាងមុខនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង​ទេស
ចរណ៍ វៀតណាម លោក Hoang Tuan Anh នឹងអញ្ជើញទៅបំពេញ​ទស្សន​កិច្ច​នៅ
សិង្ហបុរី និងចូលរួម Sea Games 28។ ទន្ទឹមនឹងនោះ លោក Hoang Tuan Anh​ ក៏បញ្ជា
ណែនាំផ្ទាល់ បំផុសកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅ​ទីផ្សារ​សិង្ហបុរី ជា
ពិសេសគឺឧទ្ទេសនាមអំពីរូងភ្នំ Son Dong ដែលស្ថិតនៅ​ក្នុងបេតិកភ័ណ្ឌ​ធម្មជាតិពិ
ភពលោក Phong Nha – Ke Bang ( ខេត្ត Quang Binh ភាគកណ្ដាលវៀតណាម)។ 

          តាមផែនការ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍​ Hoang Tuan Anh 
នឹងមានជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម​សិង្ហបុរី ស្ដី
ពីការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ​ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ